រាជធានីភ្នំពេញ ៖ ព័ត៌មានបឋមពីប្រជាពលរដ្ឋ មុននេះបន្តិចមានករណី បុរស២នាក់ មិនដឹងថាមានរឿងអ្វីនោះទេ បានជិះម៉ូតូមួយគ្រឿងតាមផ្លូវសុខៗ ក៏ស្រាប់តែមានមនុស្សមួយក្រុម មិនដឹងខាងណានោះទេ មានទាំងរថយន្ត និងម៉ូតូជាច្រើនគ្រឿង បានដេញពីក្រោយ រហូតមកដល់ ចំណុចស្ពានព្រែកថ្លឹង ក៏ធ្វើឲ្យបុរសដែលជាអ្នកជិះខាងក្រោយនោះភ័យខ្លាំងពេក ចុះពីលើម៉ូតូ ហក់ពីលើស្ពានតែម្តង ធ្លាក់ចុះក្រោមរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកខណ្ឌដង្កោ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ ចំណែកម្នាក់ រត់ឲ្យប្រជាពលរដ្ឋជួយ ។ ភ្លាមៗនោះ ប្រជាពលរដ្ឋពលរដ្ឋ ក៏ប្រញាប់បានរាយការណ៍មកកាន់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ជើងឯក បានមកកន្លែងកើតហេតុ ស្រាប់តែមនុស្សមួយក្រុមនោះជិះរត់គេចខ្លួនអស់ទៅហើយ។
ហេតុការណ៍នេះដែលបានកើតទ្បើងកាលពីវេលាម៉ោង២និង១០នាទី ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ចំណុចផ្លូវបេតុង លើស្ពានព្រែកថ្លឹង ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តែទោះបីជាយ៉ាងណា បើតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យ ដែលចុះទៅសង្គ្រោះបុរសខាងលើដែលលោតពីលើស្ពាននោះ បានឲ្យដឹងថា គ្រូពេទ្យបានព្យាយាមធ្វើចលនាសង្គ្រោះបេះដូង តាមឡានដែរ តែពេលមកដល់មន្ទីរពេទ្យ បុរសខាងលើបានដាច់ខ្យល់ស្លាប់ទៅហើយ ។
ជុំវិញករណីនេះ ក្រុមការងារTVFB បានសាកសួរទៅកាន់នគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ លោកបញ្ជាក់ថា ចំពោះករណីនេះ មិនទាន់ដឹងជាករណីអ្វីឲ្យប្រាកដនៅឡើយ ហើយក៏មិនទាន់ដឹងថាក្រុមដែលដេញ អ្នកទាំង២នេះ នៅខាងណានៅឡើយដែរ គ្រាន់តែដឹងថា មិនមែនជាកម្លាំងនគរបាលខណ្ឌដង្កោ របស់លោកនោះទេ ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តជុំវិញករណីនេះនៅចំណុចទីតាំងកើតហេតុផ្ទាល់តែម្តង។
ព័ត៌មានលម្អិតយ៉ាងណានោះ យើងនឹងUpdateជូនបន្ត ៕ មេសា +វិចិត្រ