ចាប់បាន០២នាក់ ក្នុងចំណោមគ្នា០៣នាក់ ក្រោយលួចម៉ូតូរបស់ប្រជាពលរដ្ឋ
សន្តិសុខសង្គម
159

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួកចំនួន០៣នាក់ ធ្វើសកម្មភាពលួចម៉ូតូរបស់គេ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួកចំនួន០៣នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ ប្រព្រឹត្តល្មើសកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខD០១ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖

១-ឈ្មោះធួន ប៊ុនទី ភេទប្រុស មុខរបរ អ្នកបើកកង់បី មានទីលំនៅមិនពិតប្រាកដ។

២- ឈ្មោះហៃ ស្រីនាងហៅ ស្រីពេជ្រ ភេទស្រី មានទៅលំនៅមុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។

សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកScroopy ពណ៌ស សេរី ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ ១GR១២៤២។

សម្ភារៈដកហូតរួមមាន៖កង់បីឥណ្ឌា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ១HM ០៥៦២ (ជាមធ្យោបាយ), ដាវ ចំនួន០១ដើម, ដំបងឆក់ ចំនួន០១ដើម, ដំបងរលាស់ ចំនួន០១ដើម,ដែកលួសកែឆ្នៃចុងស្រួចមួយកំណាត់សំរាប់ឆ្កឹះសោផ្ទះ ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕


Telegram