សង្វេគ! ប្តីស្ទើរតែផុតដង្ហើមម្តងៗជាប់ក្នុងកាប៊ីនរថយន្ត ប្រពន្ធឈរយំស្រែកអោយគេជួយ....
សន្តិសុខសង្គម
212

រាជធានីភ្នំពេញ ៖ មើលហើយគួរអោយសង្វេគចិត្តណាស់ ប្តីស្ទើរតែផុតដង្ហើមម្តងៗជាប់ក្នុងកាប៊ីនរថយន្ត ។​ ចំណែកឯប្រពន្ធឈរយំស្រែកអោយគេជួយប្តីរបស់គាត់ ដែលកំពុងតែរងរបួសធ្ងន់ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ខណៈប្តីប្រពន្ធ២នាក់ បានបើករថយន្តមួយគ្រឿងម៉ាកHyundai ដឹកត្រីយកទៅលក់ ក៏បានបុកជាមួយរថយន្តកុងតឺន័រពេញមួយទំហឹង បណ្តាលអោយបុរសជាប្តីគាបជាប់ក្នុងកាប៊ីនរថយន្តរងរបួសធ្ងន់។ ចំណែងឯស្រ្តីជាប្រពន្ធបានរងរបួសស្រាល នៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រង់ចំណុចស្តុបវត្តស្លែង ក្នុងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានប្រាប់អោយដឹងថា មុនកើតហេតុបានឃើញ រថយន្តមួយគ្រឿងម៉ាក Hyundai ពណ៌ខ្មៅលាយផ្កាឈូក ពាក់ស្លាកលេខ ត្បូងឃុំ 2A 3714 បានធ្វើដំណើតាមបណ្តោយផ្លូវបេតុង វត្តស្លែង ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចទីតាំងកើតហេតុខាងលើ(ស្តុបវត្តស្លែង)​ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ3G 3733 បានកំពុងធ្វើតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ទិសដៅពីត្បូងមកជើងនិងកំពុងបត់ឆ្លងស្តុប ភ្លាមៗនោះរថយន្តទឹកត្រីដែលកំពុងមកលឿន ចាប់ហ្វ្រាំងមិនទាន់ ក៏បានជ្រុលមកបុករថយន្តកុងតឺន័រចំចំហៀងខាងស្តាំពេញមួយទំហឹង បណ្តាលអោយបុរសជាប្តីដែលជាអ្នកបើកបររថយន្តដឹកត្រីនោះ គាបជាប់ក្នុងកាប៊ីនរថយន្ត រងរបួសធ្ងន់។ ចំណែកឯស្ត្រីជាប្រពន្ធ បានរងរបួសស្រាល និងបានយំស្រែកហៅអោយបងប្អូនប្រជាពលរដ្ឋរស់នៅក្បែរនោះអោយជួយប្តីរបស់ខ្លួនផង។ ពេលនោះបងប្អូនប្រជាពលឃើញ ក៏បាននាំគ្នាចូលទៅជួយគាស់កាប៊ីនរថយន្ត ដើម្បីយកជនរងគ្រោះចេញដែរ តែខំប្រឹងយ៉ាងណាក៏នៅតែគាស់មិនចេញ ក៏បានទាក់ទងទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកចំណុចទីតាំងកើតហេតុខាងលើ។

ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានរាយការណ៍ទៅក្រុមជួយសង្គ្រោះបន្ទាន់៧១១ នៃកងពលតូចលេខ៧០ ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះ ដោយក្រុមជួយសង្គ្រោះបន្ទាន់៧១១ ប្រើរយៈពេលមិនបានប៉ុន្មានផង បានយកឧបករណ៍ធ្វើការកាត់កាប៊ីនរថយន្ត យកជនរងគ្រោះចេញបានភ្លាមៗតែម្តង និងបានដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីពេទ្យផងដែរ។ ចំណែកឯអ្នកបើករថយន្តកុងតឺន័រ បានរត់គេចចេញពីទីតាំងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ បានចុះមកដល់ចំណុចទីតាំងកើតហេតុខាងលើ និងបានធ្វើការវាស់វែយករថយន្តទាំង២គ្រឿង យកទៅរក្សាទុរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕ Mrr Ka


Telegram