រាជធានីភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនព្រហ្មទណ្ឌកម្រិតធ្ងន់ ប្រដេញជនសង្ស័យមួយក្រុមឆក់កាបូបបុរសម្នាក់ ដួលអូសធ្លាក់ពីលើម៉ូតូ បណ្ដាលអោយរងរបួសធ្ងន់ ភ្លាមនោះ ត្រូវបានកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ធ្វើការបង្ក្រាបបានភ្លាមៗ។
ហេតុការណ៍នេះកើតឡើងនៅម្ដុំបុរីកីឡា ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ វេលាម៉ោង១១យប់ ត្រូវនឹងថ្ងៃទី៤ ខែមិនា ឆ្នាំ២០២៤។
តាមសម្ដីរបស់ ឯកឧត្តមឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនព្រហ្មទណ្ឌកម្រិតធ្ងន់ បានអោយដឹងថា មុនពេលកើតហេតុ កងកម្លាំងនាយកដ្ឋានទទួលផែនព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការល្បាតតាមផ្លូវនៅម្ដុំសាលាបាក់ទូក ក៏បានឃើញក្រុមជនសង្ស័យមួយក្រុម ជិះម៉ូតូ២គ្រឿង គ្នា៣នាក់ បានធ្វើសកម្មភាពឆក់កាបូបបុរសម្នាក់ ដួលអូសធ្លាក់ពីលើម៉ូតូបណ្ដាលអោយរងបួសធ្ងន់ ភ្លាមនោះកម្លាំងនាយកដ្ឋានទទួលផែនព្រហ្មទណ្ឌកម្រិតធ្ងន់ ធ្វើការប្រដេញជនសង្ស័យទាំងនោះ រហូតមកដល់បុរីកីឡា ទើបឃាត់បានម្នាក់ និងជូនជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់។
នៅក្រោយកើតហេតុ ឯកឧត្តមឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជូនជនសង្ស័យយកទៅក្រសួងមហាផ្ទៃ ដើម្បីសួរនាំនិងកសាងរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមច្បាប់ ៕ Mrr Ka