រាជធានីភ្នំពេញ ៖ បុរសម្នាក់ បើករថយន្ដកូរ៉េគេចមិនផុត ក៏រេចង្កូតបុករបាំងថ្មចែកផ្លូវ បណ្ដាលឲ្យដាច់កង់ខាងមុខ រងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវ២៨៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ វេលាម៉ោង១០យប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្ដកូរ៉េមួយគ្រឿង ដែលពាក់ស្លាក់លេខ កំពង់ឆ្នាំង 2B 0480 បើកតាមបណ្ដោយផ្លូវ ២៨៩ ក្នុងទិសដៅពីជើងទៅត្បូង មកដល់កន្លែងកើតហេតុ រថយន្ដក៏បើកទៅរបាំងថ្មចែកផ្លូវ បណ្ដាលឲ្យដាច់កង់ខាងមុខរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយក រថយន្ដទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕ Mrr Ka