សមត្ថកិច្ចប្រកាសរកម្ចាស់កង់បី ក្រោយចាប់បានចោរ២នាក់ តែរកម្ចាស់មិនទាន់ឃើញ
សន្តិសុខសង្គម
101

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមប្រកាសស្វែងរកម្ចាស់កង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខព្រៃវែង 1O-5956 ។

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២០៖៣៥នាទី កម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធានយកដ្ឋាន, លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ និងលោកវរសេនីយ៍ទោ មឿន ដារ៉ារិទ្ធ នាយរងការិយាល័យ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងកង់បីឥណ្ឌាមួយគ្រឿង នៅចំណុចវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី។

ដោយឡែក ម្ចាស់កង់បីឥណ្ឌាពណ៌ស ពាក់ផ្លាកលេខព្រៃវែង 1O-5956 មិនទាន់រកម្ចាស់ឃើញនៅឡើយទេ។ អាស្រ័យហេតុនេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមធ្វើការប្រកាសស្វែងម្ចាស់ជាសាធារណៈ។ ក្នុងករណីម្ចាស់កង់បីឥណ្ឌាបានឃើញ សូមទំនាក់ទំនងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលេខទូរស័ព្ទ៖ 092 899 919៕


Telegram