ជិះម៉ូតូដេ..ញតាមវា...យក្រុមម្ខាងទៀត រហូតភ័យជិះរត់ទៅបុកបង្គោលភ្លើង ស្លា...ប់ម្នាក់ របួសធ្ង...ន់ស្រាល២នាក់ សមត្ថកិច្ចចា....ប់បាន០៣នាក់ ខណៈ០៥នាក់កំពុងរត់គេចខ្លួន
សន្តិសុខសង្គម
124

ខេត្តកណ្តាល ៖​ ដោយអនុវត្តតាមការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល

កម្លាំងជំនាញរបស់ស្នងការដ្ឋាននិងកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការប..ង្ក្រា.បករណី៖ ហិ..ង្សា.ដោយចេតនាមានស្ថា..ន.ទ..ម្ង..ន់.ទោ..ស..បណ្តាលឲ្យម.រ.ណៈ.ភាព.នៃ.ជនរ.ង.គ្រោះ កើតហេតុនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ ម៉ោង០១និង៣៨នាទី ចំណុចផ្លូវកោងផ្លូវ២១A មុខបេនត្រែ ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរ..ង..គ្រោះ០៣នាក់៖

១-ឈ្មោះម៉ាត់ សាស់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរ (ស្លា...ប់)។

២-ឈ្មោះ ម៉ាន ស្នាវី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរ (របួ..សធ្ង.ន់.ត្រង់.ក្បាលកំពុងព្យាបាលនៅប្រទេសវៀតណាម)។

៣-ឈ្មោះ សាន់ សះម៉ាត់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរ (រងរ..បួ..សស្រាល)។

ចំណែកជនសង្ស័យ០៨នាក់ ឃាត់បាន០៣នាក់ គេចខ្លួន០៥នាក់ មានដូចខាងក្រោម៖

១-ឈ្មោះ សំអាត សំផាត់ ភេទប្រុស ទីលំនៅភូមិស្វាយ ឃុំព្រាល ស្រុកកញ្ចៀក ខេត្តព្រៃវែង, មុខរបរកម្មកររោងចក្រ(ឃា..ត់.ខ្លួន)។

២-ឈ្មោះយឹម បញ្ញា ភេទប្រុស មានទីលំនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាធានីភ្នំពេញ,មុខរបរនៅផ្ទះ(ឃា..ត់.ខ្លួន)។

៣-ឈ្មោះ គុម សារិត ហៅបារាំង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល,មុខរបរមិនពិតប្រាកដ (ឃា..ត់.ខ្លួន)។

សម្ភារៈខូចខាត៖ ម៉ូតូ០១គ្រឿងម៉ាកសង់ស៊េរី២០២០ ពណ៌ខ្មៅ ស្លាកលេខ កណ្តាល១AK៥៣៤៥(បែកកុងទ័រ បែកក្បាំង បែកចង្កៀងមុខ និងស្តុប)។

វត្ថុតាងចាប់យក៖ម៉ូតូ០១គ្រឿងម៉ាកNEX ពណ៌ខៀវលាយស ស្លាកលេខរតនៈគិរី 1G-9923(ម៉ូតូរបស់ជនស.ង្ស័.យឈ្មោះ សំអាតសំផាត់ជិះឌុបឈ្មោះយឹម បញ្ញា), ម៉ូតូ០១គ្រឿងម៉ាកHonda c125ពណ៌ខ្មៅស៊េរី២០២៣ ស្លាកលេខភ្នំពេញ1KJ-4503 (របស់ជនសង្ស័យឈ្មោះគុមសារិត)។

មុនពេលកើតហេតុកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ម៉ោង២២និង១០នាទី ជនរងគ្រោះ០៣នាក់ខាងលើ បានជិះម៉ូតូឌុបគ្នាទៅស៊ីផឹកនៅកោះពេជ្រ ដោយឈ្មោះម៉ាត់សាស់ ជាអ្នកបើកម៉ូតូ ឈ្មោះម៉ានស្នាវី អង្គុយកណ្តាល រីឯឈ្មោះ សាន់ សះម៉ាត់ អង្គុយខាងក្រោយ ដោយទៅជាមួយមិត្តភក្តិ៣នាក់ទៀត ជិះម៉ូតូមួយគ្រឿងទៀតម៉ាកសង់។លុះផឹកដល់វេលាម៉ោង០០និង៣០នាទី ចូលថ្ងៃទី០២ខែមីនាឆ្នាំ២០២៤ ជនរងគ្រោះទាំង០៣នាក់ និងមិត្តភក្តិ៣នាក់ ទៀតក៏ឈប់ផឹក ហើយនាំគ្នាជិះទៅញ៉ាំអីនៅម្តុំព្រែកប្រា ខណ្ឌច្បាអំពៅ វិញម្តង។ លុះញ៉ាំអីនៅព្រែកប្រារួចហើយ ជនរងគ្រោះទាំង៣នាក់ និងមិត្តភក្តិ០៣នាក់ទៀត បានជិះម៉ូតូត្រឡប់មកផ្ទះនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅវិញ ។ លុះជិះមកដល់ចំណុចរង្វង់មូលគល់ស្ពានវត្តព្រែកសំរោង ក៏ជួបក្រុមជនស.ង្ស័.យខាងលើ ហើយមើលមុខគ្នា ពេលនោះក្រុមជនស.ង្ស័.យបានជិះម៉ូតូដេញតាមដោយមានកា.ន់.ដា.វមួយជាប់ដៃ ហើយជនរ.ង.គ្រោះទាំងបីនាក់ បានបើកម៉ូតូយ៉ាងលឿនរត់គេច រួចហើយម៉ូតូជនរ.ង.គ្រោះ.បានជ្រុលទៅ.បុ..កនឹងបង្គោលភ្លើងជាប់ផ្លូវ២១A នៅចំណុចផ្លូវកោងមុខបេនត្រែ បណ្តាលឲ្យមានរបួសធ្ងន់០២នាក់និងស្រាល០១នាក់ ពេលនោះក៏មានប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានចេញមកមើល ។ចំណែកជនស.ង្ស័.យទាំង០៥នាក់ បានជិះគេចខ្លួនបាត់ទៅ។

ក្រោយកើតហេតុរួច ជនរ.ង.គ្រោះទាំង០៣នាក់ត្រូវបានមិត្តភក្តិដឹកយកទៅព្យាបាលនៅមន្ទីពេទ្យរុស្សី ហើយជនរ.ង.គ្រោះ ឈ្មោះម៉ាត់សាស់ បានស្លា..ប់ដោយសារបែកថ្លើម រីឯជនរ.ង.គ្រោះ..ម្នាក់ទៀតឈ្មោះ ម៉ាន ស្នាវី រងរបួ..ស.ធ្ង..ន់ ត្រង់ក្បាល ត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅប្រទេសវៀតណាម ចំណែកជនរ.ង..គ្រោះម្នាក់ទៀតរបួសស្រាលឈ្មោះ សាន់ សះម៉ាត់ ត្រូវគ្រូពេទ្យអនុញ្ញាតឲ្យចេញទៅផ្ទះដើម្បីព្យាបាលបន្ត។

លុះមកដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចបានចុះស្រាវជ្រាវរហូតឃា..ត់ខ្លួនជនស.ង្ស័.យចំនួន០៣នាក់ យកមកសាកសួរដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីតែម្តង។

តាមការសាកសួរក្រុមជនស..ង្ស័..យបានឆ្លើយសារភាពថា ក្រុមរបស់ខ្លួនពិតជាបាននាំគ្នាជិះម៉ូតូដេញតាមវា..យក្រុមជ.នរ.ង.គ្រោះចំនួន២ម៉ូតូមានគ្នា៦នាក់ ធ្វើឲ្យម៉ូតូ១គ្រឿងបុ..កបង្គោលភ្លើងបណ្តាលឲ្យជ.នរ.ង..គ្រោះ.ម្នាក់ស្លាប់ ហើយម្នាក់ទៀតរងរ..បួ..សធ្ងន់ និងម្នាក់ទៀតរង.រ.បួ.ស.ស្រាល ប្រាកដមែន តែក្រុមរបស់ខ្លួនគ្មានប្រើអាវុធ រឺដាវនោះទេ។

បច្ចុប្បន្នក្រុមជនស..ង្ស័..យកំពុងឃា..ត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីសាកសួរកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕


Telegram