ស៊យមែន! ខំឆក់គេបានសម្រេចទៅហើយ កំពុងចែករបស់គ្នា ប៉ូលិសមកដល់ចាប់ជាប់!
សន្តិសុខសង្គម
136

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរសព្ទដៃបានសម្រេច ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ តាមប្រមាញ់យកបានទូរសព្ទមកវិញ និងឃាត់ខ្លួនបានម្នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ។

ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវលំមួយកន្លែង ស្ថិតនៅក្នុងសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ វេលាម៉ោង១០ យប់ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ។

តាមប្រភពព័ត៌មានពីកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ២នាក់ជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពឆក់ទូរសព្ទ ឆក់កាបូប ពីជនរងគ្រោះនៅមុខផ្សារសាមគ្គី បានសម្រេច រួចក៏នាំគ្នាជារត់មកដល់ផ្លូវលំមួយកន្លែង ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ក៏ចែករបស់របរគ្នា ភ្លាមនោះកម្លាំងសមត្ថកិច្ចតាមមកទាន់ ធ្វើការប្រដេញឃាត់បានម្នាក់ និងដកយកវត្ថុតាងរបស់ជនរងគ្រោះមកវិញ ។

ក្រោយពីកើតហេតុសមត្ថកិច្ច ព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ បានទាក់ទងទៅកាន់សមត្ថកិច្ចខណ្ឌឫស្សីកែវ មកដល់បានមកខ្លួនជនសង្ស័យនិងយកម៉ូតូ ទៅកាន់អធិការនគរបាលខណ្ឌឬស្សីកែវ ដើម្បីសាកសួរនាំ និងធ្វើតាមនីតិវិធីច្បាប់ ដោយមានជនរងគ្រោះទៅដាក់ពាក្យបណ្តឹងផងដែរ៕ Mrr Ka


Telegram