ឆ្លងចរន្តអគ្គិសនី ឆេះក្នុងបន្ទប់ឡៅតឿ ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ច
សន្តិសុខសង្គម
114

រាជធានីភ្នំពេញ ៖ ទុស្សេខ្សែភ្លើង ក្នុងបន្ទប់ឡៅតឿ បណ្តាលអោយមានអណ្តាតភ្លើងឆាបឆេះ ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចអន្តរាគមន៍។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០១និង៣៥នាទីរសៀលថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងព្រែកបារាំង ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រឆជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ គាត់កំពុងសម្រាន្តនៅក្នុងផ្ទះ ហើយក៏បានឮសម្លេងផ្ទុះ០២ទៅ០៣ដង ហើយគាត់ដើររកមើលក្នុងផ្ទះខ្លួនឯងមិនឃើញមានអ្វីប្លែកទើបមិនចាប់អារម្មណ៍។ លុះមួយសន្ទុះ គាត់បានឮសម្លេង ស្រែកឆោរឡោចេញពីក្នុងផ្ទះក្បែរខាង ទើបគាត់ស្ទុះមកក្រៅមើល ក៏ឃើញមានផ្សែងហ៊ុយ និងបានឃើញប្រជាពលរដ្ឋជួយយកទឹកបាញ់ពន្លត់ ។ ភ្លាមៗ ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ច សុំរថយន្តជំនួយដើម្បីមកអន្តរាគមន៍បាញ់ពន្លត់ បង្ការមានការរាលដាល ។

ក្នុងប្រតិបត្តិការណ៍ពន្លត់នេះបានប្រើប្រាស់រថយន្តការិយាល័យបង្ការនិងពន្លត់របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន០៥គ្រឿង បាញ់ពន្លត់រហូតរលត់ស្ថាពរ ។ ចំពោះមូលហេតុ សមត្ថកិច្ចបានបញ្ជាក់ថា គឺ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕​ អែល វិចិត្រ


Telegram