ចាប់ខ្លួនបានមនុស្សប្រុសស្រី០៣នាក់ ពាក់ព័ន្ធករណីនាំស្រីៗទៅឲ្យគេរើសធ្វើប្រពន្ធនៅបរទេសដោយខុសច្បាប់
សន្តិសុខសង្គម
106

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤​ ដោយអនុវត្តតាមបញ្ជាលោកជំទាវ​ ឧត្តមសេនីយ៍​ទោ​ ស៊ឹម​ ផាណុំ​ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស​ និងការពារអនីតិជន លោកឧត្តមសេនីយ៍ត្រី កែវ​ ធា អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សឆ្លងដែន​ បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ខេត្តកណ្ដាល​ និងខេត្តប៉ៃលិន​ ចុះប្រតិបត្តិការ​ បង្ក្រាប​ និងឃាត់ខ្លួនជនសង្ស័យ០៣នាក់​-ស្រី០២នាក់ និងអន្តរាគមន៍ជួយជនរងគ្រោះ០២នាក់​-ស្រី​ សង្ស័យពាក់ព័ន្ធករណី​ ប៉ុនប៉ងនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន (នាំជនរងគ្រោះទៅអោយគេរើសធ្វើប្រពន្ធនៅបរទេសដោយខុសច្បាប់)​ នៅចំណុចបុរីពិភពថ្មី១​ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ និងបញ្ជូនជនពាក់ព័ន្ធ​ មកនាយកដ្ឋាន​ ធ្វើការសាកសួរ​តាមនីតិវិធី។​

​សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ​ទាំង០៣នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ និងតុលាការចេញដីកាបង្គាប់ឲ្យឃុំខ្លួន​ នៅពន្ធនាគារPJ។

ចំណែកជនរងគ្រោះ​ ប្រគល់ជូនក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនិតិសម្បទា ៕


Telegram