រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូHonda Dream បញ្រ្ចាសទិស ក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូ HONDA WAVE ដែលជិះស្របទិសចរាចរណ៍ បណ្ដាលឲ្យបុរសជាម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅហ្នឹងកន្លែង។
ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៤ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ វេលាម៉ោង៧យប់ត្រូវនិង ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូ Honda Dream ពាក់ស្លាកលេខ ភ្នំពេញ 1DO-8269 ជិះបញ្រ្ចាសផ្លូវក្នុងល្បឿនលឿន ក៏ទៅបុកម៉ូតូ HONDA WAVE ពាក់ស្លាកលេខ ភ្នំពេញ 1BY-0633 ដែលជិះស្របផ្លូវ បណ្ដាលឲ្យបុរសស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ។ ភ្លាមនោះសមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់យកទៅប៉ុស្តិ៍ដើម្បីបន្តតាមនីតិវិធីច្បាប់។
ក្រោយកើតហេតុសមត្ថកិច្ច ជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយក ម៉ូតូទាំង២គ្រឿងទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ។ រីឯសពជនរងគ្រោះប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ Mrr Ka