ខេត្តត្បូងឃ្មុំ ៖ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១និង៣០នាទីរសៀល បានប្រើប្រាស់វិធានការជំនាញ ស្រាវជ្រាវបង្ក្រាបទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់) ចំនួន១កនែ្លង នៅក្នុងភូមិសាស្ត្រស្មុគ្រស្មាញ ស្ថិតនៅចំណុចចំការកៅស៊ូទុកចោល ស្ថិតនៅភូមិថ្មដាប់ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយឃាត់ខ្លួនបានអ្នកលេងចំនួន ០៥នាក់ រួមនឹងវត្ថុតាងមាន់៣ក្បាល (ងាប់) និងសម្ភារមួយចំនួនទៀត។ នេះបើយោងតាមផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ។
សមត្ថកិច្ចបានឲ្យដឹងថា ចំពោះមនុស្សទាំង៥នាក់ និងវត្ថុតាងខាងលើសមត្ថកិច្ចបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។
សូមបងប្អូនប្រជាពលរដ្ឋ មេត្តាសហការផ្តល់ព័ត៌មានពាក់ព័ន្ធការលួចលេងល្បែងស៊ីសងខុសច្បាប់ ឬ ការ
សំណូមពរផ្សេងៗ ដល់សមត្ថកិច្ចតាមលេខទូរស័ព្ទ ០៧១ ៤៤២២ ៦៦៦ លេខប្រចាំបញ្ជា ២៤/២៤ម៉ោង ឬផេកផ្លូវការ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីសមត្ថកិច្ចបន្តបង្ក្រាប (សមត្ថកិច្ចនឹងរក្សាការសម្ងាត់ជូន)៕