កម្មកររោងចក្រY&Wប្រហែល៥០០នាក់ ប្រមូលផ្តុំគ្នាបិទផ្លូវ២១៧ ទាមទារតវ៉ាលក្ខខណ្ឌ០៥ចំណុច ក្រោយថៅកែរោងចក្ររត់ចោល មិនបើកប្រាក់ខែឲ្យ
សន្តិសុខសង្គម
214

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ដល់អ្នកដំណើរ ខណៈកម្មករកម្មការនីរោងចក្រY&W ប្រហែល៥០០នាក់ បាននាំគ្នាប្រមូលផ្តុំគ្នាបិទផ្លូវ២១៧ធ្វើការទាមទារតវ៉ានៅខាងមុខរោងចក្រ ដែលមិនអាចឲ្យអ្នកដំណើរធ្វើចរាចរណ៍បាន រងការកកស្ទះ កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ នៅខាងមុខរោងចក្រស្ថិតនៅផ្លូវ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ភ្លាមៗគ្រាន់តែទទួលព័ត៌មាននេះភ្លាម គេឃើញអាជ្ញាធរសង្កាត់ស្ពានថ្ម អាជ្ញាធរខណ្ឌដង្កោ និងខាងក្រសួងការងារបានចុះមកដល់ទីតាំងកើតហេតុ ដោយមានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំដោយលោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ លោកអធិការរង កម្លាំងនគរបាលប៉ុស្តិ៍ស្ពានថ្ម ដឹកនាំដោយលោកនាយនគរបាលប៉ុស្តិ៍ បានចុះមកអន្តរាគមន៍ភ្លាមៗផងដែរ ជួយសម្របសម្រួលជាកម្មករកម្មការិនី ដើម្បីឲ្យពួកគាត់បើកផ្លូវឲ្យប្រជាពលរដ្ឋបានធ្វើដំណើរឡើងវិញ​។

តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា​ ការតវ៉ានេះ មានការដឹកនាំដោយ សហពន្ធ័សហជីពសេរីដើម្បីកម្មករខ្មែរ ដោយមានប្រធានសហជីព ឈ្មោះ ជួន ប៊ុនថុល ដោយមាន កម្មករកម្មការិនី មកចូលរួមទាមទាតវ៉ា ចំនួនប្រហែល៥០០នាក់ លើ៤០០៩នាក់ ក្នុងនោះមានស្រី ២ ៦៣៦នាក់ ទាមទារ លក្ខខណ្ឌការងារមានចំនួន០៥ចំណុច រួមមាន ៖

១/ ស្នើសំអោយខាងរោងចក្របើកប្រាក់ឈ្នួលចុងក្រោយតាមមាត្រា(១១៦)។

២/ស្នើសុំអោយខាងរោងចក្របើកប្រាក់ជួសការសម្រាកប្រចាំឆ្នាំតាមមាត្រា(១៦៦ ១៦៧)។

៣/ស្នើសុំអោយរោងចក្របើប្រាក់បំណាច់អតីតភាពដែលនៅសល់តាមមាត្រា(៩៨ថ្មីប្រកាស៤៤៣)។

៤/ស្នើសុំអោយរោងចក្របើប្រាក់ជូនដំណឹងមុនមាត្រា(៧៥)(៧៧)(៧៩)។

៥/ស្នើសុំអោយរោងចក្របើលុយសងជំងឺចិត្តជូនកម្មករកម្មការិនីតាមមាត្រា(៩១ថ្មី)។

ចំណែក មូលហេតុ ដោយសារថៅកែរោងចក្ររត់ចោលរោងចក្រ ពុំមានលទ្ធបើកប្រាក់ខែជូនកម្មករ ៕ អែល វិចិត្រ


Telegram