ម៉ូតូបុករថយន្តអាល់ផាតកំពុងបត់ត្រឡប់ក្រោយ បណ្តាលឲ្យយុវជនម្នាក់សន្លប់ធំ
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ បើកម៉ូតូមិនប្រយ័ត្ន បុកត្រូវរថយន្តអាល់ផាត ដែលកំពុងបត់ត្រឡប់ក្រោយ ពេញមួយទំហឹង បណ្ដាលឲ្យសន្លប់ធំ។
ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវ៥៦៦ ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ វេលាម៉ោង ១០ យប់ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៤ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់ បានបើកម៉ូតូម៉ាកហុងដាវ៉េវ មួយគ្រឿង តាមបណ្ដោយផ្លូវរទេះភ្លើង ក្នុងទិសដៅពីត្បូងទៅជើង មកដល់កន្លែងហេតុ ក៏មានរថយន្តអាល់ផាត មួយគ្រឿង បើកក្នុងទិសដៅពីត្បូងទៅជើង បត់ត្រឡប់ក្រោយ បានបុកគ្នាពេញមួយទំហឹង ធ្វើឲ្យអ្នកបើកបរម៉ូតូ របួសសន្លប់ធំ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឲ្យភាគីទាំងសងខាងចរចារគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ Mrr Ka