កង់បីឥណ្ឌា បុកជាមួយរថយន្តអាល់ផាតឆ្លងកាត់ទទឹងផ្លូវ រងការខូចខាតយ៉ាងដំណំ
សន្តិសុខសង្គម
165

រាជធានីភ្នំពេញ ៖ បុរសម្នាក់បើកកង់បីឥណ្ឌា បុកគ្នាជាមួយនឹងរថយន្តអាល់ផាត ដែលឆ្លងកាត់ទទឹងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវ២០១១ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង ១២យប់ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៤ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច និងពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើកកង់បីឥណ្ឌាមួយគ្រឿង តាមបណ្ដោយផ្លូវ២០១១ ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចមុខនឹងសាលាខណ្ឌសែនសុខ ក៏មានរថយន្តប្រភេទអាល់ផាតមួយគ្រឿង បើកឆ្លងកាត់ទាំងផ្លូវ ក៏ត្រូវបានកង់បីឥណ្ឌាបុកចំពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ក្រោយកើតហេតុ សមត្ថកិច្ចក៏បានមកដល់បានធ្វើការវាស់វែង យកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយទៀត ៕ Mrr Ka 


Telegram