រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់សប្បុរសជន ចូលរួមបរិច្ចាគជាថវិកា ស្បៀងអាហារ ឬសម្ភារៈប្រើប្រាស់ផ្សេងៗ តាមលទ្ធភាព ដើម្បីឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ពការពារទឹកដីនៅតាមបន្ទាត់ព្រំដែនជួរមុខ
សន្តិសុខសង្គម
92

រាជធានីភ្នំពេញ ៖ យោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញនូវសេចក្ដីអំពាវនាវដល់ ឯកឧត្ដម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ អស់លោក-លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន លោក-លោកស្រី អភិបាលខណ្ឌ ប្រធានមន្ទីរអង្គភាពចំណុះទាំងអស់ មេត្តាចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារៈប្រើប្រាស់ផ្សេងៗ តាមលទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ពការពារទឹកដីនៅតាមបន្ទាត់ព្រំដែនជួរមុខ (សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទដែលជូនភ្ជាប់នៅខាងក្រោម)៕


Telegram