បិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទនៅលើកំណាត់ផ្លូវជាតិលេខ ២១ ពីស្ពានរំលងផ្លូវក្រវាត់ក្រុងទី៣ ដល់ស្ពានកោះធំ ក្នុងពិធីសម្ពោធ«មន្ទីរពេទ្យតេជោសែនកោះធំ»
រាជធានីភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងពីសេចក្តីជូនដំណឹង ស្ដីពីការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទនៅលើកំណាត់ផ្លូវជាតិលេខ ២១ ចាប់ពីចំណុច គ.ម៧+៥៨០ (ស្ពានរំលងផ្លូវក្រវាត់ក្រុងទី៣) ដល់ គ.ម៤៦+៧១០ (ស្ពានកោះធំ) ចាប់ពីវេលាម៉ោង ០:០០នាទី រំលងអធ្រាត រហូតដល់ម៉ោង ១៣:០០នាទី រសៀលថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៤ ។
សូមអានលិខិតទាំងស្រុងខាងក្រោមនេះ ៖