ខេត្តព្រះសីហនុ ៖ មានការភ្ញាក់ផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ខណៈស្ត្រីម្នាក់ បីកូនតូចអាយុ១១ខែក្នុងដៃ ប៉ុនប៉ងធ្វើអត្តឃាត ដោយលោតសម្លាប់ខ្លួនពីលើអាគារទុកចោលមួយកន្លែង (កម្ពស់៤ជាន់) ។ នេះបើយោងតាមផេកផ្លូវការរបស់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤និង ២០នាទីល្ងាច ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ចំណុចអាគារទុកចោលមួយកន្លែង (កម្ពស់៤ជាន់) ម្តុំកែងអិលវី ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងមន្ទីរជំនាញនៃកងរាជអាវុធហត្ថខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង ដោយមានការចូលរួមដឹកនាំដោយ លោក សរ កក្កដា អភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុ បានធ្វើការបញ្ចុះបញ្ចូលប្រើអស់ពេលជាង៣ម៉ោង ទើបអាចជួយសង្គ្រោះអាយុជីវិតឱ្យរួចផុតពីគ្រោះថ្នាក់ទាំងម្តាយនឹងកូនដោយសុវត្ថិភាព ៕