កូនតិ..រច្ឆា...ន ផឹកស៊ីឈ្លោះវា...យប្រពន្ធសសៃខ្ចី ០២ដៃ ឪពុកឃើញចូលទៅឃាត់ បែរជាកា.....ប់ឪពុកជាច្រើនកាំ....បិ..តរហូតស្លា....ប់!
សន្តិសុខសង្គម
176

ខេត្តកណ្តាល ៖ ករណីឃាតកម្ម ដ៏សាហាវមួយបានកើតឡើង ដោយកូនទុរយស ផឹកស៊ីស្រវឹង វាយប្រពន្ធដែលទើបនឹងសម្រាលកូន​ ចំនួន០២ដៃ ឪពុកបង្កើតឃើញក៏ចូលទៅឃាត់បំបែក បែរជាកូនចិត្តខ្មៅរូបនេះ ស្ទុះទៅទាញកាំបិតផ្គាក់ កាប់ឪពុកបង្កើតស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ទៅវិញ ។ នេះបើយោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ។

ឃាតកម្មដ៏សាហាវនេះបានកើតឡើងនៅវេលាម៉ោង ១៥ និង៣៥នាទី រសៀលថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិទន្លាប់ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មាន ឈ្មោះ សួន ផល្លីង ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទាហាន រស់នៅភូមិទន្លាប់ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល​។ ចំណែកជនដៃដល់ជាកូន មានឈ្មោះ សួន រត្តនៈ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិត រស់នៅភូមិទន្លាប់ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល មានសារធាតុញៀនក្នុងទឹកនោម (+) ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន វត្ថុតាង៖ កាំបិតផ្គាក់០១ ប្រវែង០,៥២ម៉ែត្រ គ្មានដង (ជារបស់ជនសង្ស័យធ្វើសកម្មភាព) ដោយជនសង្ស័យជាកូនរូបនេះ បានកាប់ទៅលើឪពុក ចំនួន០២កាំបិត ត្រូវចំកណ្តាលក្បាលចំនួន០១កាំបិត និងកញ្ចឹងកចំនួន០១កាំបិត បណ្តាលឱ្យដួលលើសាបថ្មស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ។

សូមបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះជាឪពុកបានផឹកស្រារួមគ្នាជាមួយជនសង្ស័យ និងឈ្មោះ សួន រតនា (ជាកូន​) នៅផ្ទះរបស់ខ្លួនអស់ស្រាថ្នាំកន្លះលីត្រ ។ ក្រោយមកជនសង្ស័យបានជិះម៉ូតូទៅទិញស្រាបៀរគ្រុឌ ថែមកន្លះកេសទៀត ហើយជនសង្ស័យក៏បានហៅអ្នករស់នៅក្នុងភូមិជាមួយគ្នាម្នាក់ ឈ្មោះ យូ ថា មកផឹកជាមួយគ្នា។ បន្ទាប់មកជនសង្ស័យជាកូនបានដើរចូលទៅក្នុងផ្ទះបានមួយសន្ទុះ ក៏បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ហើយវាយប្រពន្ធដែលទើបនឹងសម្រាលកូន​ ចំនួន០២ដៃ។ ភ្លាមនោះជនរងគ្រោះជាឪពុកបានចូលឃាត់ ហើយក៏ប្រតាយប្រតប់គ្នាទៅវិញទៅមក ហើយឈ្មោះ សួន រតនា និងឈ្មោះ យូ ថា បានចូលឃាត់បំបែកគ្នាមកក្រៅ ។

ពេលនោះជនសង្ស័យជាកូន បានរត់ចូលទៅក្នុងរោងបាយ ទៅទាញយកកាំបិតផ្កាក់មកធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះជាឪពុកចំនួន០២កាំបិត ត្រូវចំកណ្តាលក្បាលចំនួន០១កាំបិត និងកញ្ចឹងកចំនួន០១កាំបិត បណ្តាលឱ្យដួលលើសាបថ្មស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ទើបឈ្មោះ សួន រតនា បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ព្រៃពួច ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍ព្រៃពួច សហការជាមួយកម្លាំងផ្នែកជំនាញស្រុក ចុះទៅដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាង នាំទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួរបន្តតាមនីតិវិធីច្បាប់។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនពិតជាបានកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យស្លាប់ពិតប្រាកដមែន ហើយកន្លងមកជនសង្ស័យជាកូនតែងតែផឹកស្រាស្រវឹង ហើយប្រើប្រាស់ថ្នាំញៀន​ ពេលមកដល់ផ្ទះរករឿងឈ្លោះប្រកែកប្រពន្ធ និងសមាជិកក្នុងគ្រួសារជាប្រចាំ ៕


Telegram