កំពុងផ្ទុះរឿងរាំឡានស៊ីផ្លេឡាន! សមត្ថកិច្ចខេត្តកំពង់ស្ពឺ រថយន្ដធុនធំចំនួន ១២គ្រឿង អប់រំណែនាំធ្វើកិច្ចសន្យា
សន្តិសុខសង្គម
117

ខេត្តកំពង់ស្ពឺ ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្រោមកិច្ចដឹកនាំចង្អុលការណ៍ពី​ លោកឧត្តម​សេ​នីយ៍ទោ​ សម​ សាមួន​ ស្នងការ​ នគរបាលខេត្ដ​កំពង់ស្ពឺ​ កំលាំង​ផែនការ​ងារ​សណ្ដាប់​ធ្នាប់​ ចុះសហការ​អនុវត្ត​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ និងពិនិត្យ​លើគ្រប់​មធ្យោបាយ​រថ​យន្ត​ដែល​តុបតែង​បំពាក់​គ្រឿង​ភ្លើង​ ស៊ីផ្លេរ​ វាំងនន​បិតបាំង​ កញ្ចក់​តុបតែង​លើសពីកំណត់របស់រថយន្ដ​។

ជាក់ស្តែង​នាថៃ្ង​ ១៤​ មីនា​ ២០២៤​ នេះ សមត្ថកិច្ចបានអនុវត្ដលើមធ្យោបាយយានយន្ដ ដកហូត​បានគ្រឿងបំពាក់លើរថយន្ដចំនួន​ ០៨គ្រឿង​ ដែល​បានបំពាក់ឧបករណ៍បំពងសម្លេង(​ ស៊ីផ្លេរខ្យល់)បន្ថែម​លើស​ពីការកំណត់លក្ខណៈយានយន្ដ​ )​ ។

ក្នុងនាម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ សូមអំពាវដល់​ម្ចាស់​អាជីវកម្ម​រថយន្ត​ដឹកជញ្ជូន​ទាំងអស់​មេត្តា​ចូល​រួម​អនុវត្ត​តាមច្បាប់​ ជៀសវាង​ការដកហូតនិងអនុវត្ដផ្លូវច្បាប់នាំឲ្យ​មានការខាតបង់​ប្រាក់និងពេលវេលា៕


Telegram