អតីតគ្រូកីឡាប្រដាល់ដ៏ល្បី ប្រចាំខេត្តបន្ទាយមានជ័យម្នាក់ ធ្លាក់ខ្លួនបបក់ត្រីចិញ្ចឹមជីវិត អំពាវនាវឲ្យសប្បុរសជនជួយបើកក្លឹបថ្មីឡើងវិញ ដើម្បីផ្ទេរក្បាច់គុនឲ្យក្មេងជំនាន់ក្រោយ
សន្តិសុខសង្គម
193

ខេត្តបន្ទាយមានជ័យ ៖ យោងតាមគេហទំព័រផ្លូវការរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា គ្រូប្រដាល់ព្រឹទ្ធាចារ្យកីឡាករជើងចាស់លោកគ្រូ ចាន់ ពៅ ដែលមានអាយុ៧៣ឆ្នាំ ធ្លាប់ធ្វើជាគ្រូបង្ហាត់បង្រៀនកីឡាប្រដាល់ និងជាប្រធានជាសមាគមកីឡាប្រដាល់ប្រចាំខេត្តបន្ទាយមានជ័យដំបូងគេ ដែលបានបណ្ដុះបណ្ដាល កូនសិស្សដែលពេលបច្ចុប្បន្នកូនសិស្សរបស់លោកទទួលបានភាពជោគជ័យខ្លះបើកក្លឹបប្រដាល់ផ្ទាល់ខ្លួនខ្លះជាមន្ត្រីរាជការរហូតមានអ្នកខ្លះបានទៅរស់នៅឯក្រៅប្រទេសផងនោះ ផ្ទុយពីជីវិតរបស់លោកគ្រូដោយសារស្រឡាញ់វិស័យកីឡា និងចិញ្ចឹមកូនសិស្សច្រើនពេកហើយនៅពេលនោះតម្លៃខ្លួន របស់កីឡាមិនសូវបានថ្លៃនិងមិនសូវមានទីផ្សារក្នុងការប្រកួតបណ្ដាលឲ្យលោកគ្រូធ្លាក់ខ្លួនក្រលក់ដីលក់ផ្ទះពេលនេះរូបលោកបានដើរ បបក់ត្រីចិញ្ចឹមប្រពន្ធយ៉ាងកំសត់វេទនានិងបានអំពាវនាវដល់អ្នកមានធនធានជួយបើកភ្លឹបប្រដាល់ឡើងវិញដើម្បីផ្ទេរក្បាច់គុណទៅឲ្យក្មេងជំនាន់ក្រោយ…. ។

ថ្មីៗនេះក្រុមអ្នកសារព័ត៌មានបានចុះទៅដល់ចំណុចអូតាកុចនៅក្នុងភូមិដីឡូ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងបានជួបធ្វើបទសម្ភាសន៍ជាមួយលោកគ្រូចាន់ពៅផ្ទាល់ លោកគ្រូចាន់ពៅបានរៀបរាប់ឲ្យដឹងថា៖ រូបលោកមានបងប្អូន៦ នាក់ ប្រុស៣នាក់ ស្រី៣នាក់ ក្នុងត្រកូលរកសិករដែលមានឪពុកឈ្មោះថែមខន ម្ដាយឈ្មោះ ស្វាត យឿន.ដែលមានស្រុកកំណើតនៅភូមិចំការសំរោង ឃុំចំការសំរោង ខេត្តបាត់ដំបង។

ដោយមាននិស្ស័យស្រឡាញ់កីឡាប្រដាល់ណាមួយលោកមានឪពុកមាឈ្មោះ ប៊ុន លី ដែលបានបើកក្លឹបកីឡាប្រដាល់ជាសមាគមកីឡាក្នុងខេត្តបាត់ដំបង លោកបានហាត់រៀនកីឡានិងបានឡើងសង្វៀនតាំងពីនៅវ័យក្មេងអាយុជាង ១០ឆ្នាំមកម្ល៉េះ ដោយឡើងប្រដាល់ដើម្បីយកប្រាក់ទៅសិក្សានៅសាលារៀន។រហូតបានជាប់ឌីប្លូម លោកចាប់ផ្ដើមមានឈ្មោះបោះសំឡេងនៅក្នុងឆ្នាំ១៩៧០និងល្បីខ្លាំងក្នុងឆ្នាំ១៩៧៣និងបានជួបប្រកួតជាមួយនឹងកីឡាករ កែវអើយ ដៃគូ ជាសារៈ កីឡាករ ភុំរី កីឡាករខាប់ភិន និងកីឡាករជាច្រើនទៀតនៅក្នុងជំនាន់នោះ។លោកក៏ធ្លាប់ឡើងទៅប្រកួតនៅប្រទេសថៃដូចជាក្នុងខេត្តជាប់ព្រំដែនរហូតដល់ទីក្រុងបាងកកសរុបជាង៣០ដងផងដែរ។ហើយការប្រកួតរបស់លោកបានធ្វើឱ្យកីឡាករថៃជាច្រើនរូបបាក់ស្បាតនិងទទួលស្គាល់ក្បាច់គុនរបស់លោកដែលផ្ដួលកីឡាករទាំងនោះឲ្យចាញ់ខ្លះសន្លប់ខ្លះចាញ់ដោយពិន្ទុដោយសារតែស្នៀតប្រដាល់ពិសេសរបស់លោកគឺក្បាច់សេះហោះ ដែលភាគច្រើនគឺលោកលោតប្រើជង្គង់ និងពុះកែងពីលើ។សម្រាប់ការប្រកួតនៅប្រទេសថៃគឺលោកមិនដែលចាញ់នោះឡើយ។

ដោយសារតែមានការផ្លាស់ប្ដូរប្រទេសជាតិត្រូវធ្លាក់ក្នុងរបបខ្មែរក្រហមលោកគ្រូបានទៅរស់នៅឯខេត្តកំពង់ឆ្នាំងនិងខេត្តកំពត រហូតដល់ឆ្នាំ ១៩៧៩ លោកគ្រូបានវិលមករស់នៅទីក្រុងភ្នំពេញ លុះដល់ឆ្នាំ ១៩៨១ លោកគ្រូបានមកដល់ខេត្តបាត់ដំបង និងបានឆ្លងដែនទៅនៅជំរុំជាយដែនរហូតដល់ឆ្នាំ១៩៩៣ លោកក៏បានវិលមករស់នៅឯស្រុកកំណើតរបស់ប្រពន្ធនៅភូមិគោដ្ឋាន សង្កាត់អូអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងចាប់ផ្ដើមបើកសមាគមនិស្ស័យយុវកីឡាប្រដាល់គឺក្នុងខេត្តបន្ទាយមានជ័យ តែម្ដង​ ដោយបានទទួលសិស្សមានទាំងប្រុស និងស្រីជាច្រើននាក់។

លោកគ្រូបានបញ្ជាក់ថា៖ ក្រោយពីបានបើកក្លឹបកីឡាប្រដាល់បង្ហាត់បង្រៀនសិស្សពេលនោះនៅក្នុងប្រទេសកម្ពុជាយើងមិនសូវមានទីផ្សារណាមួយតម្លៃខ្លួនកីឡាមិនទាន់បានថ្លៃផងលោកគ្រូ តស៊ូបង្ហាត់សិស្សរហូតដល់ឆ្នាំ២០២៣ ដោយអស់លទ្ធភាពសូម្បីតែចិញ្ចៀននិងខ្សែកប្រពន្ធក៏លោកគ្រូលក់អស់ដែរដើម្បីយកមកមើលជំងឺកូនសិស្សក្រោយមកទៀតលោកគ្រូបានលក់ទាំងដីនិងផ្ទះទៀតផង។

មកដល់បច្ចុប្បន្ននេះក្រោយពីបោះបង់អាជីពជាគ្រូបង្ហាត់កីឡាប្រដាល់ក្បាច់គុណបុរាណខ្មែរជីវភាពលោកគ្រូកាន់តែលំបាកលំបិនដោយលោកគ្រូដើរបបក់ត្រីដើម្បីចិញ្ចឹមគ្រួសារជួនបានត្រីក៏បានអង្ករច្រកថ្នាំងតែបើមិនបានរកតែអង្កររច្រកឆ្នាំងក៏គ្មានដែរ៕


Telegram