បុរសម្នាក់ រអិលជើងធ្លា....ក់ពីលើស្ពានជ្រោយចង្វា ទើរនៅលើទំរជើងស្ពា...ន ត្រូវបានកងសង្គ្រោះ សហការគ្នាជួយទម្លាក់យកទៅមន្ទីរពេទ្យ
សន្តិសុខសង្គម
335

រាជធានីភ្នំពេញ ៖ បុរសម្នាក់ រអិលជើងធ្លាក់ពីលើស្ពានជ្រោយចង្វាត្រើយខាងកើត ទៅទើរនៅលើទំរជើងស្ពាន បណ្តាលអោយរងរបួសបាក់ជើងខាងឆ្វេង ត្រូវបាន កងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ សហការជាមួយកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ ៧២៣ បញ្ជាការដ្ឋានទ័ពពិសេស បានចេញទៅប្រតិបត្តិការសង្គ្រោះ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ និង៣២នាទី ល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ នុត សុភៀច  ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ភ្លាមៗ ត្រូវបាន កងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ សហការជាមួយកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ ៧២៣ បញ្ជាការដ្ឋានទ័ពពិសេស បានចេញទៅប្រតិបត្តិការសង្គ្រោះបុរសខាងលើបានដោយសុវត្ថិភាព រួចដឹកបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យកាល់ម៉ែត្រ ៕ មេសា


Telegram