សង្ស័យករណីឃា./.តកម្ម ប្ដីសម្លា../ប់ប្រពន្ធនិងកូ./...ន រួចរត់ទៅចងកសម្លា/..//ប់ខ្លួនឯងដើម្បីបញ្ចប់ជីវិត
សន្តិសុខសង្គម
0

ខេត្តកណ្តាល៖ បើតាមព័ត៌មានបឋមបានឳ្យដឹងថា មានករណីស្លា..ប់មួយគ្រួសារ ៤នាក់ ដោយប្រពន្ធ និងកូន២នាក់ ឃើញដេកស្លា..ប់នៅលើគ្រែ រីឯប្តីចង..កស្លាប់នៅជាប់ថ្នឹមផ្ទះក្បែរមាត់ទ្វារ ដោយមិនដឹងមូលហេតុពិតប្រាកដនៅឡើយនោះទេ ។ហេតុការណ៍នេះបង្ករឲ្យមានការភ្ញាក់ផ្អើលការពីរវេលាម៉ោង៦នឹង៤០នាទីព្រឹក ត្រូវនឹងថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅភូមិព្រៃផ្ដៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល

ជុំវិញករណីខាងលើបើតាមព័ត៌មានបឋមសង្ស័យករណីឃាតកម្ម អាចប្ដីសម្លាប់ប្រពន្ធ និងកូន រួចរត់ទៅចងកសម្លាប់ខ្លួនឯងដើម្បីបញ្ចប់ជីវិត ករណីស្លាប់មួយគ្រួសារ រួមមានសមាជិក៤នាក់ ទី១.ឈ្មោះ វុធ សុខចាន់ ភេទប្រុស អាយុ ៣៤ឆ្នាំ និង ប្រពន្ធឈ្មោះ ទូច ស្រីហាច អាយុ ៣៤ឆ្នាំ ព្រមទាំងកូនប្រុស២នាក់ទី១.ឈ្មោះ វុធ ស៊ីប៊ែល អាយុ១២ឆ្នាំ ទី២.ឈ្មោះ វុធ ស៊ីជន អាយុ១០ឆ្នាំ ទាក់ទងករណីខាងលើនេះក្រោយពីមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវ ។

មួយវិញទៀតបើតាមប្រភពព័ត៌មានបឋមដែលអង្គភាពសារព័ត៌មានTVFB ទទួលបានករណីសង្ស័យប្តីសម្លាប់ប្រពន្ធ និងកូន រួចចង.កបញ្ចប់ជីវិតតាមក្រោយ ដោយសារមានវិបត្តិក្នុងគ្រួសារធ្ងន់ធ្ងរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យវិច្ច័យទៅលើសាកសព ហើយជុំវិញករណីខាងលើអង្គភាពសារព័ត៌មានTVFB បានព្យាយាមទំនាក់ទំនងទៅអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកណ្តាលតែមិនឆ្លើយតប ។

ជាមួយគ្នានោះអង្គភាពសារព័ត៌មានTVFB និងធ្វើការផ្សាយព័ត៌មានលំអិតជូលជាបន្តទៀតនៅពេលសមត្ថកិច្ចបញ្ចប់ការស្រាវជ្រាវ ៕ដោយ៖លីណា


Telegram