រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ អណ្តាតភ្លើងក្រហមច្រាល ខ្ទេច១ខ្នងទាំងស្រុង និងរាលដាលដល់ផ្ទះអ្នកជិតខាងចំនួន០២គ្រួសារ មានសណ្ឋាគារបែកបញ្ចក់មួយចំនួន ហើយនឹងផ្ទះជាន់លើប្រហែល២០% ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចុះមកអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ៤២ ផ្លូវលេខ១៩ភូមិ៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងដែលឆាបឆេះ មានឈ្មោះ សុខ បូរិន ភេទ ប្រុស អាយុ ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់នំបុ័ង ធ្វើពីថ្មបេតុងទំហំ ០៨ម៉ែត្រ x០៨ម៉ែត្រ ឆេះឈើប្រក់ស័ង្កសីអស់ទាំងស្រុង។ ចំណែកមូលហេតុ បណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ហើយជុំវិញការឆាបឆេះនេះ ក៏រាលដាលដល់ផ្ទះអ្នកជិតខាងចំនួន០២គ្រួសារ មានសណ្ឋគារបែកបញ្ចក់មួយចំនួន ហើយនិងផ្ទះជាន់លើប្រហែល២០% តែគ្មាននរណាម្នាក់រងរបួសនោះទេ។
ក្នុងនោះ រថយន្តការិយាល័យ បង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១១គ្រឿង បានចុះមកអន្តរាគមន៍ ប្រើប្រាស់ទឹកអស់ចំនួន ១១ឡាន ស្មើនឹង ៤៤ម៉ែត្រគូប និងមានរថយន្តជំនួយអន្តរាគមន៍ រួមមាន ៖ រថយន្តស្រាបៀកម្ពុជាចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់១ឡានស្មើរនឹង៦ម៉ែត្រគូប និង រថយន្តទីក្រុងកោះពេជ្រចំនួន០៣គ្រឿងពុំបានប្រើប្រាស់ទឹក រហូតរលត់ទៅវិញនៅវេលាម៉ោង ១០និង៣០នាទីយប់ ឆ្នាំដដែល ៕ អែល វិចិត្រ