ចាប់ឃាត់ខ្លួនមនុស្សប្រុសស្រី០៣នាក់​ ពាក់ព័ន្ធករណី រត់ឆក់កាបូបស្ពាយរបស់ជនបរទេស យ៉ាងសកម្មនៅសួន​ច្បារ​មាត់ទន្លេ​
សន្តិសុខសង្គម
77

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធនឹងករណី រត់ឆក់កាបូបស្ពាយរបស់ជនបរទេស ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ ឈានដល់ការបង្ក្រាប និងចាប់ខ្លួនបាន ។

សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅចំណុចលើសួន​ច្បារ​មាត់ទន្លេ​ ផ្លូវ​ព្រះ​ស៊ីសុវត្ថិ​ ភូមិ​៦​ សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌ​ដូនពេញ​ រាជធានីភ្នំពេញ។

ក្នុងនោះ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់កណ្តាលអាធ្រាតថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១២និង ៤០នាទីយប់ កម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍បានប្រើនូវវិធានការជំនាញស្រាវជ្រាវ និងបន្តច្បាម យកបានជនសង្ស័យចំនួន០៣នាក់(ស្រី០១) ដែលជាអ្នកធ្វើសកម្មភាពរត់ឆក់កាបូបស្ពាយរបស់ជនរងគ្រោះ។

ជនសង្ស័យទាំង៣នាក់រួមមាន ៖ ១​/ឈ្មោះ​ ទួន​ ចាន់​វិចិត្រ ភេទ​ប្រុស​ អាយុ​២៩ឆ្នាំ​ មុខរបរ​និង​ទី​លំនៅ​មិនពិតប្រាកដ​(ប្រើ​ប្រាស់​គ្រឿង​ញៀន​) ជា​អ្នក​ធ្វើ​សកម្មភាព​(ឃាត់​ខ្លួន​), ២​/ឈ្មោះ​ ប្រុស​ ចន្ថា​ ហៅអាជេម ភេទ​ប្រុស​ អាយុ៣៥ឆ្នាំ​ មុខរបរ​និង​ទី​លំនៅ​មិនពិតប្រាកដ​ (ប្រើ​ប្រាស់​គ្រឿង​ញៀន​)ជា​អ្នក​យក​ទៅលក់(ឃាត់​ខ្លួន​) និងទី៣ ឈ្មោះ​ ចន្ទ័​ បរមី​ ភេទ​ស្រី​ អាយុ​២០ឆ្នាំ​ ជនជាតិ​ខ្មែរ​មុខរបរ​និង​ទី​លំនៅ​មិនពិតប្រាកដ​(ប្រើ​ប្រាស់​គ្រឿង​ញៀន​ជា​អ្នកមើលផ្លូវនិងយកទៅលក់(ឃាត់​ខ្លួន​)។

ចំណែកជនរងគ្រោះមានឈ្មោះ​ Jeanlours Gabriljhavon ភេទ​ប្រុស​អាយុ​ ២៨ឆ្នាំ​ ជនជាតិ​ អាមេរិក​ មុខរបរ​ ទេសចរណ៍​ ស្នាក់នៅ​សណ្ឋាគារ​ White house kirirom ។

ក្នុងនោះ វត្ថុតាងបាត់បង់រួមមាន៖

១-Ipad ពណ៌Gray ចំនួន០១គ្រឿង។

២-Asus 2cn Book ពណ៌ខ្មៅ ចំនួន០១គ្រឿង។

៣-Air Pop black ចំនួន០១គ្រឿង។

៤-Quest 3white ចំនួន០១។

តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កាល​ពី​ថ្ងៃ​ទី០៣​ ខែមីនា ២០២៤​ វេលា​ម៉ោង​២និង ៤៥​នាទី​ មុនពេលកើតហេតុ ជនរងគ្រោះ​បានមកអង្គុយ​លេង​នៅ​លើសួនច្បារមាត់ទន្លេ ។ លុះដល់វេលាម៉ោង៣ទៀបភ្លឺ ស្រាប់​តែ​មានជនសង្ស័យ​ចំនួន០៣នាក់, ឈ្មោះ​ទួន ចាន់វិចិត្រ​ ,ឈ្មោះ ប្រុស ចិន្ថា ហៅជេម,និងឈ្មោះ ចន្ទ បរមី បានដើរ​មកក្បែរ​ខ្លួន​ហើយ​បាន​ធ្វើ​សកម្មភាព​ឆក់យកកាបូប​ស្ពាយ​ពី​ជន​រងគ្រោះ​រត់​គេច​ខ្លួន​បាត់​តែម្តង​ បន្ទាប់​មក​ជនរងគ្រោះ​ ក៏​បាន​មកដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាលផ្សារ​កណ្តាល​ទី​១។

ក្រោយ​ពី​ទទួលបានព៌តមាននេះភ្លាមកម្លាំង​ជំនាញ​ខណ្ឌ ប៉ុស្តិ៍​ បាន​ចុះធ្វើ​ការ​ស្រាវជ្រាវ​នូវកន្លែងកើតហេតុ ដោយកំណត់​បានអត្តសញ្ញាណ​របស់សង្ស័យ រហូតដល់ទី១៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០០h៤០នាទី ទើបកម្លាំងជំនាញយើងស្រាវជ្រាវឃាត់​ខ្លួន​បាន​ ជនសង្ស័យខាងលើ នៅចំណុច​ លើ​ផ្លូវ​លេខ​១៤៨​ភូមិ​៦ សង្កាត់​ផ្សារកណ្តាល​ទី​១​ នាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល១ ធ្វើ​ការ​សាក​សួរ​។ ដោយប្រើនូវវិធានការយកចម្លើយ ជនសង្ស័យទាំង០៣នាក់បានសារភាព​ថា ខ្លួនពិតជាបានធ្វើសកម្មភាព រត់ឆក់កាបូប របស់ជនរងគ្រោះប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំង​ជំនាញ​ ខណ្ឌ​ប៉ុស្តិ៍កំពុង​កសាង​សំណុំ​រឿង​អនុវត្តន៍តាមនីតិវិធីច្បាប់​ ៕ Mrr Ka


Telegram