ប្រកបរបរ វេលុយតាមវីងមិនអស់ចិត្ត បង្កប់កន្ទុយលេខវៀតណាម ត្រូវសមត្ថកិច្ចចុះបង្ក្រាបចាប់ឃាត់ខ្លួន
សន្តិសុខសង្គម
134

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ ត្រូវបានកម្លាំងជំនាញ​ខណ្ឌបឹងកេងកង សហការជាមួយកម្លាំង៉ុស្ដិ៍នគរបាលបឹងកេងកងទី៣ និងកម្លាំងសាលាសង្កាត់បឹងកេងកងទី៣ ឃាត់ខ្លួនពីបទ បង្កប់ល្បែងស៊ីសងខុសច្បាប់ (ឆ្នោតកន្ទុយលេខវៀតណាម) ។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង ៣និង ៣០នាទីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅចំណុច ផ្ទះលេខ៥០ ផ្លូវលេខ៣៦០​ ភូមិ​៥​ សង្កាត់​បឹងកេងកងទី៣ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​​ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ហុង ស្រីមុំ​ ​ ភេទស្រី​​ អាយុ៥២ឆ្នាំ​ ជនជាតិខ្មែរ​ ស្នាក់​នៅផ្ទះលេខ៥០ ផ្លូវលេខ៣៦០​ ភូមិ​៥​ សង្កាត់​បឹងកេងកងទី៣ ខណ្ឌបឹងកេងកង មុខរបរ : វេលុយវីង។

ក្នុងនោះ វត្ថុតាងដកហូតរួមមាន៖

​១-​ម៉ាស៊ីនព្រីនកន្ទុយលេខ ចំនួន០៣គ្រឿង

២-ម៉ាស៊ីនគិតលេខ ចំនួន០១គ្រឿង

៣-ទូរស័ព្ទចំនួន០២គ្រឿង ម៉ាកIPhoneX ពណ៌ខ្មៅ លេខស៊ីម០១២ ៨០៨ ០៦៦ និងម៉ាកOppo ពណ៌ខៀវ លេខស៊ីម ០៩៦៦០៥៦៤៩៩

៤-TABLE ម៉ាក Lenovo ពណ៌ទឹកប្រាក់ ចំនួន០១គ្រឿង

៥-លុយចំនួន ៣៤,៨០០៛

៦-ចុងសន្លឹកកន្ទុយលេខមួយចំនួន។

បច្ចុប្បន្ន​ជនជនសង្ស័យ​ រួមនិងវត្ថុតាង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់​ ៕ អែល វិចិត្រ


Telegram