អគ្គិភ័យឆេះរោងចក្រស្បែងជើង ទាំងពីល្ងាចម្សិលមិញ ប្រើទឹកអស់ ៣០០ឡាន និងកំពុងបន្តកាយបាញ់គំនរដែលឆេះ ដើម្បីពន្លត់រងើកភ្លើងដែលនៅសេសសល់
សន្តិសុខសង្គម
207

ខេត្តកណ្តាល ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញត្រួតពិនិត្យទីតាំងរោងចក្រស្បែងជើង ស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួលដែលបានឆាបឆេះកាល ពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៦និង៣០នាទី និងបានគ្រប់គ្រងទាំងស្រុងនៅវេលាម៉ោង៤និង៥០នាទីទៀបភ្លឺ ដែលបច្ចុប្បន្នកម្លាំងជំនាញពាក់ព័ន្ធកំពុងតែកាយបាញ់គំនរដែលបានឆេះ ដើម្បីពន្លត់រងើកភ្លើងដែលនៅសេសសល់។

គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះបានដោយជោគជ័យ គឺដោយសារតែមានកិច្ចសហការ ល្អរវាងបណ្តាអង្គភាពពាក់ព័ន្ធ ក្នុងនោះវត្តមាន៖

-ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

-ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត

-ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត

-ឯកឧត្តម ណុប ដារា អភិបាលរងខេត្ត

-ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្ត

លោក ខា ដែនណា ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត

លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្ត

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល

លោក ស្នងការរងនគរបាលខេត្តកណ្តាល

ឯកឧត្តម ធុល នាង ប្រធានមន្ទីរការងារ

លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល

លោកអភិបាលរងស្រុក

លោកនាយករដ្ឋបាលស្រុក

លោក អធិការ/អធិការរងនគរបាលស្រុកអង្គស្នួល

លោក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គស្នួល។

ក្នុងករណីអគ្គិភ័យនេះ បានប្រើប្រាស់រថយន្តអគ្គិភ័យសរុប៥២គ្រឿង និងប្រើប្រាស់ទឹកអស់៣០០ឡាន និងមានការបញ្ជូនឡានទឹកពីអង្គភាពដូចខាងក្រោម ៖

- ស្នងការដ្ឋានខេត្ត ០៣គ្រឿង

- ក្រុងស្រុក ០៣គ្រឿង (កណ្តាលស្ទឹង ពញាឮ និង អង្គស្នួល)

- ស្នងការដ្ឋានខេត្តកំពង់ស្ពឺ ០២គ្រឿង

- ខណ្ឌកំបូល០២គ្រឿង

- ខណ្ឌជ្រោយចង្វារ០២គ្រឿង

- រថយន្តកោះពេជ្រ០៣គ្រឿង

- បុរីពិភពថ្មី០២គ្រឿង

- តម្រួតបទបញ្ជាអគ្គស្នងការ០២គ្រឿង

-ក្រសួងមហាផ្ទៃ០៥គ្រឿង

- បញ្ជាការដ្ឋានអង្គរក្ស០១គ្រឿង

- អង្គភាព១១៧ ០១គ្រឿង

- អង្គភាពK86 ០២គ្រឿង

- អង្គភាព911 ០៤គ្រឿង

- អង្គភាពង70 ០៧គ្រឿង

- ស្នងការដ្ឋានរាជធានីភ្នំពេញ០៤គ្រឿង

- ក្រុមហ៊ុនខ្មែរបេវើរ៉េសដីស០១គ្រឿង។

ទោះបីជាយ៉ាងណា ចំពោះករណីនេះ គ្មានគ្រោះថ្នាក់ដល់អាយុជីវិតកម្មករឡើយ និងបានឆេះអគារទំហំ 100mx200m ចំនួន០២ខ្នង , អគារទំហំ 120mx200m ចំនួន០១ខ្នង ឆេះខូចខាតទាំងស្រុង ៕


Telegram