បងប្អូនដែលមានក្រដាសប្រាក់រៀល ចាស់ ទក់ រហែក អាចយកមកប្តូរនៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា និងសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរាជធានី-ខេត្តទូទាំងប្រទេស ដោយមិនគិតកម្រៃសេវា
រាជធានីភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ បានចេញជូនដំណឹង ស្ដីពី យុទ្ធនាការស្រឡាញ់ប្រាក់រៀល ។
ធនាគារជាតិនៃកម្ពុជា មានកិតិ្តយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា សាធារណជនអាចអញ្ជើញមកប្ដូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវា នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា និងសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរាជធានី-ខេត្តទូទាំងប្រទេស នៅក្នុងយុទ្ធនាការ "ស្រឡាញ់ប្រាក់រៀល" ចាប់ពីថ្ងៃទី២០-២៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០ នាទីព្រឹក ដល់ម៉ោង ៣:០០ នាទីរសៀល ។
ចង់ជ្រាបច្បាស់ សូមអានលិខិតទាំងស្រុងខាងក្រោម ៖