ឆេះសិប្បកម្ម ស៊ិនយូអ៊ីផេងអ៊ិនវេសមេន ហ៊ុយផ្សែងដាបងងឹតមេឃ
ខេត្តកំពង់ស្ពឺ៖ ផ្សែងហ៊ុយដាប ងងឹតឈឹង មើលមិនចង់ឃើញមនុស្សខណៈកងកម្លាំងសមត្ថកិច្ច រួមទាំងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចេញអន្តរាគមន៍ ក្នុងករណីអគ្គិភ័យឆាបឆេះនៅសិប្បកម្ម ស៊ិនយូអ៊ីផេងអ៊ិនវេសមេន ក្នុងភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
បើតាមការបញ្ជាក់លើផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ការឆាបឆេះនេះ បណ្តាលឲ្យខូចខាត ម៉ាស៊ីនបាញ់ស្បែក ០១ គ្រឿង។
ក្នុងនោះសមត្ថកិច្ច បានប្រើប្រាស់រថយន្តអគ្គីភ័យចំនួន ០៤ គ្រឿង រថយន្តស្រុក ០១ គ្រឿង និងបំពង់ពន្លត់អគ្គីភ័យចំនួន ០៧ បំពង់ ទើបរលត់ទៅវិញជាស្ថាពរ ។ ចំណែកមូលហេតុ បណ្តាលមកពី សម្ងួតស្បែកឡើងកម្ដៅខ្លាំង បណ្ដាលអោយឆេះតែម្តង ៕








