ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃតាមច្រកភូមិសាស្គ្រស្រុកម៉ាឡៃ និងច្រកអូរបីជាន់ ស្រុកអូរជ្រៅក្នុង១ថ្ងៃជិត១០០នាក់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។
លោក ឌៀប ឈួន អភិបាលស្រុកម៉ាឡៃបានប្រាប់ថា៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជាវិញ មានតាមច្រកចំបក់ ស្ថិតក្នុងភូមិសាស្គ្រស្រុកម៉ាឡៃ មានចំនួន២៨នាក់ ស្រី១១នាក់ កុមារ៥នាក់ ក្នុងមានប្រជាពលរដ្ឋ ខេត្តបន្ទាយមានជ័យមានចំនួន១២នាក់ ខេត្តសៀមរាបចំនួន៩នាក់ ខេត្តបាត់ដំបងចំនួន៣នាក់ ខេត្តស្វាយរៀងមានចំនួន៤នាក់។
លោក លី សុវណ្ណារិទ្ធិ អភិបាលស្រុកអូរជ្រៅបានបញ្ជាក់ថា៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ មានពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញមានចំនួន៥៣នាក់ ស្រី២០នាក់។ ក្នុងនោះមានប្រជាពលរដ្ឋ ខេត្តបន្ទាយមានជ័យមានចំនួន២៤នាក់ ខេត្តបាត់ដំបង មានចំនួន៥នាក់ ខេត្តកំពតមានចំនួន១នាក់ ខេត្តកោះកុងមានចំនួន០១នាក់ ខេត្តព្រៃវែងមានចំនួន៨នាក់ ខេត្តពោធិ៍សាត់៣នាក់ ខេត្តសៀមរាបចំនួន៤នាក់ ខេត្តតាកែវមានចំនួន៣នាក់។
អភិបាលស្រុកទាំង២បានបញ្ជាក់ថា៖ ចំពោះពលករខ្មែរដែលត្រឡប់ពីប្រទេសថៃដែលចូលតាមច្រកភូមិសាស្គ្រស្រុកម៉ាឡៃ និងច្រកអូរបីជាន់ស្រុកអូរជ្រៅ ត្រូវបានក្រុមការងារពិនិត្យសុខភាពនិងអាហារសម្រន់១ពេល បានដឹកតាមរថយន្តក្រសួងការពារជាតិដើម្បីដាក់មណ្ឌលចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីបង្ការទប់ស្កាត់កូវីដ១៩មិនអោយរីករាលដាលក្នុងសហគមន៍៕ ដោយ៖ចិន្ត្រា