ក្មេងមិនទាន់ជ្រុះពន្លៃពីក្បាល កាន់កាំបិតផ្គាក់ដេញកាប់គ្នាពេញផ្លូវ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ស្ទឹងត្រែង៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បង្ក្រាបចាប់ឃាត់ខ្លួនបានក្រុមក្មេងទំនើង ដែលសកម្មភាពដេញកាប់ចាក់គ្នាសងសឹកយ៉ាងអណាធិបតេយ្យ នៅខាងកើតផ្សារសាមគ្គីក្រុងស្ទឹងត្រែង បណ្តាលឲ្យបុរស២នាក់របួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
ក្នុងករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើងម្នាក់ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
សូមបញ្ជាក់ថា កន្លងមកសមត្ថកិច្ច ធ្លាប់ចាប់បានយកទៅអប់រំជាច្រើនលើកមកហើយ តែដោយសារតែក្មេងទំនើងទាំងអស់នេះ អាយុទើបតែ១២ ១៣ឆ្នាំប៉ុណ្ណោះ ហើយច្បាប់មិនតម្រូវអោយដាក់ទោស ទើបបណ្ដាលឲ្យក្មេងទាំងនេះបង្កើតក្រុមអនាធិបតេយ្យ បង្កអសន្តិសុខសង្គមកាន់តែច្រើន រហូតមកកាប់បំផ្លាញដល់ទូទឹកកកនគរបាលព្រហ្មទណ្ឌនោះទៀតផង៕




