អាជ្ញាធរខេត្តកំពង់ស្ពឺ ចុះណែនាំម្ចាស់អាជីវកម្ម ខារ៉ាអូខេ KTV កន្លែងម៉ាស្សា ក្លឹបកម្សាន្តរាត្រី តាមវិធានការសុខាភិបាល
ខេត្តកំពង់ស្ពឺ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបង្ហោះ កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ថា ដើម្បីទប់ស្កាត់ បង្ការការចម្លងជំងឺកូវីដ១៩ កម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយមន្ទីរទេសចរណ៍ខេត្ដ ចុះណែនាំដល់ម្ចាស់អាជីវកម្ម ខារ៉ាអូខេ KTV ម៉ាស្សា ក្លឹបកម្សាន្តរាត្រី ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បន្តថា ការចុះណែនាំនេះ គឺដើម្បីចូលរួម អនុវត្តតាម ការណែនាំ វិធានការសុខាភិបាល និងច្បាប់ជាកំណត់ ខណៈបច្ចុប្បន្ន អាជីវកម្ម មួយចំនួននៅតែបន្ដលួច ធ្វើសកម្មភាពបំពានបំរាម រាជរដ្ឋាភិបាលកម្ពុជា ៕
.jpg?1615860630)



