ប្រព.ន្ធថាប្តីធ្វើរឿងបែបនេះ ដោយសារជំពាក់ធនាគារច្រើន បូករួមទាំងទំ.នា.ស់ក្នុងគ្រួសាររឿងបំណុល ៣ថ្ងៃក្រោយទើបឃើញនៅទីនេះ ...
សន្តិសុខសង្គម
365

រាជធានីភ្នំពេញ ៖ សាកសពបុរសម្នាក់ ដែលជិះម៉ូតូកង់បីទៅលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារហើយលិចបាត់កាលពី៣ថ្ងៃមុន ពេលនេះបានអណ្តែតឡើងហើយ ទើរជាប់នឹងកំប្លោកក្បែរច្រាំងទន្លេសាបខាងត្បូងស្ពានព្រែកព្នៅ ប្រមាណ១គីឡូម៉ែត្រ ក្នុងភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ នៅវេលាម៉ោង៣រសៀល ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១។

តាមប្រជាពលរដ្ឋដែលរកស៊ីបូមខ្សាច់នៅមាត់ច្រាំងទន្លេ បានអោយដឹងថា នៅវេលាម៉ោងប្រមាណ២និង៤០នាទីរសៀលថ្ងៃទី០៩ ខែ សីហា ឆ្នាំ ២០២១នេះ ខណៈដែលកំពុងតែបូមខ្សាច់ស្រាប់តែ ប្រទះឃើញសាកសពបុរសម្នាក់ បានអណ្តែតទឹកហើយ ចេះតែ រសាត់តាមខ្យល់មកទើនឹងកំប្លោកនៅក្បែរច្រាំង ទន្លេសាបរួចក៏បានរាយការណ៍ទៅនគរបាលប៉ុស្តិ៍ ព្រែកតាសេក ចុះទៅស្រង់ដើម្បី ត្រួតពិនិត្យ ។

បន្ទាប់ពីភ្ញាក់ផ្អើលប្រទះឃើញ សព ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច រួចមកក្រុមគ្រួសារ ក៏ទទួលបានដំណឹងពីសមត្ថកិច្ច ហើយចុះទៅដល់កន្លែងកើតហេតុ ភ្លាមៗផងដែរ។

ក្រុមគ្រួសារបានឲ្យដឹងថា បុរសរូបនេះ មានឈ្មោះ ព្រំ វណ្ណៈ អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូកង់៣ មានលំនៅស្នាក់នៅ ភូមិឃ្លាំងសណ្តាយ សង្កាត់ពងទឹក ខណ្ឌដង្កោ ដោយមានប្រពន្ធឈ្មោះ លន់ ចាន់ឌី អាយុ ៣២ឆ្នាំ មានកូន ចំនួន ២នាក់។

ក្រុមគ្រួសារបានបន្តថា នៅវេលាម៉ោងប្រមាណជាង១យប់រំអាធ្រាត្រ ថ្ងៃកើតហេតុខាងលើ បុរសរូបនោះបានប្រាប់ប្រពន្ធថា ចេញដឹកម៉ូយ ស្រាប់តែ មកលោតទទឹកសម្លាប់ខ្លួនតែម្តង ។ ទាក់ទិនមូលហេតុ ត្រូវបានក្រុមគ្រួសារអោយដឹងថា បណ្តាលមកពី មូលហេតុ ជំពាក់ប្រាក់ធានាគា និងមានទំនាស់គ្រួសារជាប្រចាំ រឿងបំណុល ។ទោះបីជាយ៉ាងណាគេពុំដឹងថា ជំពាក់ប្រាក់ប៉ុន្មាននោះឡើយ?

គួរបញ្ជាក់ថា៖ កាលពីវេលាម៉ោងប្រមាណ៤និង៣០នាទីទៀបភ្លឺ ចូលថ្ងៃទី៦ខែ សីហា បុរសរូបនោះបានជិះម៉ូតូកង់មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HZ-5832 ធ្វើដំណើរ ឡើងស្ពានក្នុងទិសដៅពីលិចទៅកើត ។នៅពេលជិតដល់កណ្តាលស្ពានក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញក៏បានលោតសម្លាប់ខ្លួន ទៅក្នុងទន្លេសាបបន្សល់ទុកតែស្បែកជើង និងម៉ូតូកង់៣មួយគ្រឿងខាងលើ ។ភ្លាមៗក៍បង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចុះទៅយកម៉ូតូកង់៣មករក្សាទុក ។លុះអស់រយៈពេល៣ថ្ងៃក្រោមមក សពទើបអណ្តែតឡើង។

បន្ទាប់ពីត្រួតពិនិត្យ រួចសពត្រូវបាននគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕


Telegram