ក្មេ.ងនិយាយប្រាប់ឪពុកម្តាយថាខ្លួនត្រូវជនសង្ស័យរំ.លោ.ភ៥ដងមកហើយ នៅពំនូកបាវស្រូវពេលទៅឃ្វាលគោ ,ខណៈជនសង្ស័យថា មិនបានរំ.លោ.ភគ្រាន់តែធ្លាប់ដេញ មិនឲ្យចងគោក្បែរខ្លួនប៉ុណ្ណោះ
សន្តិសុខសង្គម
509

ខេត្តកណ្តាល ៖ យោងតាមផេក អធិការដ្ឋាននគរបាលស្រុកល្វាឯម បានឲ្យដឹងថា លោកតាម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ក្រោយរំលោភលើក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ បានសម្រេចជាច្រើនដង អំឡុងខែមីនា ឆ្នាំ២០២១ វេលាម៉ោង៩ នៅចំណុចក្រោមស្ពានម្ដុំអ្នកតាក្បាល ប្រាំបី ភូមិព្រែកឫស្សី ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមាន អាយុ១៣ឆ្នាំ ។ ចំណែកជនសង្ស័យមានឈ្មោះ ទឹម ទូច ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ស្នាក់នៅភូមិព្រែកឫស្សី ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល។

សូមបញ្ជាក់ថា ក្នុងអំឡុងខែមីនា ឆ្នាំ២០២១ វេលាម៉ោង៩ ជនរងគ្រោះបានយកគោទៅចងឲ្យស៊ីស្មៅនៅម្ដុំព្រែកអ្នកតាក្បាលប្រាំបី ក្នុងពេលនោះ បានទៅប្រាប់ឈ្មោះឡុក ឡន ដែលកំពុងលើកស្រូវនៅក្នុងស្រែក្បែរម្ដុំនោះដែរថា ជនសង្ស័យ បានចាប់ផ្ដួលខ្លួនគេទៅលើពំនូកបាវស្រូវជាប់ផ្លូវ រួចធ្វើសកម្មភាពបៀតបៀនកេរ្ត៍ខ្មាស់ ហើយប្រាប់ថាកុំឲ្យប្រាប់អ្នកណាដោយ ជនសង្ស័យសន្យាថានឹងឱ្យលុយ ៣ម៉ឺនរៀល និងទូរសព្ទដៃមួយគ្រឿងនៅពេលដែលឈ្មោះជនសង្ស័យលក់គោរបស់គាត់ដាច់ ។ ពេលនោះឈ្មោះ ឡុក ឡន បានសម្លឹងមើលទៅពំនូកបាវស្រូវឃើញឈ្មោះជនសង្ស័យឈរនៅទីនោះ។ ប្រហែលជា ១០ ថ្ងៃក្រោយមក នៅវេលាម៉ោង២រសៀល ឈ្មោះឡុក ឡន និងឈ្មោះខឹម សារិទ្ធ កំពុងអង្គុយនិយាយគ្នានៅក្នុងសាលារៀនព្រែកឫស្សី ជនរងគ្រោះបានមកនិយាយប្រាប់ម្តងទៀតថាជនសង្ស័យ បានលួងលោមនិងបបួលខ្លួនគេឱ្យលក់ខ្លួនឱ្យជនសង្ស័យ ។

ប្រភពដដែលបន្តថា ពេលនោះ ជនរងគ្រោះ បញ្ជាក់ថា ឲ្យតែរៀងរាល់នៅពេលខ្លួនគេទៅឃ្វាលគោនៅម្ដុំអ្នកតាក្បាលប្រាំបី ។ ក្រោយមកទៀតជនរងគ្រោះ បាននិយាយប្រាប់ឈ្មោះឡុក ឡន បន្តបន្ទាប់ចំនួន២លើកទៀតបញ្ជាក់ថា ជនសង្ស័យបានធ្វើបាបតាមចាប់ខ្លួនគេរហូតនៅពេលដែលទៅឃ្វាលគោម្ដងៗ តែឈ្មោះឡុក ឡន មិនទាន់បានទៅប្រាប់ឪពុកម្ដាយក្មេងស្រីរងគ្រោះនោះទេ។លុះនៅថ្ងៃទី ០៣ ខែ ០៦ ឆ្នាំ ២០២១ វេលាម៉ោង ១១ និង ០០ នាទី ឪពុកម្តាយ បានទៅតាមហៅកូនដែលជនរងគ្រោះ នៅម្ដុំអ្នកតាក្បាលប្រាំបី ហើយឃើញកូនអង្គុយលើអង្រឹងក្បែរអ្នកតាក្បាលប្រាំបីនោះក៏ហៅកូនត្រឡប់មកផ្ទះវិញ ពេលមកដល់ផ្ទះជនរងគ្រោះ បានប្រាប់ឪពុកម្ដាយថា ពេលគេអង្គុយនៅលើអង្រឹងក្បែរខ្ទមអ្នកតាក្បាលប្រាំបីនោះ ជនសង្ស័យនៅទីនោះដែរ ហើយលួងលោមចង់រួមភេទជាមួយខ្លួនគេដោយសន្យាឲ្យលុយ ៣ម៉ឺនរៀលនិងទិញទូរសព្ទឲ្យមួយគ្រឿង។ ជនរងគ្រោះ បន្តរៀបរាប់អំពីសកម្មភាពជនសង្ស័យ ធ្វើមកលើខ្លួនគេ រយៈពេលកន្លងមក ដោយបានចាប់រំលោភរួមភេទជាមួយគេបានសម្រេចចំនួន ៥ដងហើយ ។

ចំពោះការសាកសួរជនស្ស័យ នៅមុខសមត្ថកិច្ច ឆ្លើយថាមិនបានប្រព្រឹត្តសកម្មភាពអ្វីទៅលើជនរងគ្រោះនោះទេ គ្រាន់តែធ្លាប់ដេញជនរងគ្រោះ មិនឲ្យយកគោមកចងក្បែរស្រូវរបស់គាត់ប៉ុណ្ណោះ ។

ទោះបីជាយ៉ាងណា បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំយកមកដល់អធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីសាកសួរបន្តចាត់ការតាមនីតិវិធីច្បាប់៕



Telegram