គ្រាន់តែឃើញប៉ូលិសភ្លាម បើកកង់បីរត់ផ្អើលសមត្ថកិច្ចដេញតាមចាប់ មួយចំហៀងខណ្ឌចំការមន
សន្តិសុខសង្គម
185

រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច ដេញតាមឃាត់ជនសង្ស័យ២នាក់ ដែលគ្រាន់តែឃើញសមត្ថកិច្ចភ្លាម ជិះម៉ូតូកង់បីឥណ្ឌា រត់គេចពីសមត្ថកិច្ច រហូតដេញចាប់បាន ផ្អើលអស់ប្រជាពលរដ្ឋ នៅវេលាម៉ោង១យប់ឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើយោងតាមប្រភពពីកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានឲ្យដឹងថា សមត្ថកិច្ចធ្វើការល្បាតតាមដងផ្លូវ ក៏ឃើញម៉ូតូកង់បីឥណ្ឌា សង្ស័យក៏ហៅសួរ តែមិនឈប់ ទើបសមត្ថកិច្ចប្រដេញតាមឃាត់កង់បីឥណ្ឌាមួយគ្រឿងតែម្តង ដោយមិនទាន់ដឹងថា មូលហេតុអ្វីបានជាគ្រាន់ឃើញសមត្ថកិច្ចបែរជាបើករត់គេចផ្អើលមួយចំហៀងខណ្ឌចំការមន រហូតតាមឃាត់បានបុរស២នាក់ ម្នាក់ជាអ្នកបើក និងម្នាក់ទៀតជាអ្នកពីក្រោយ ខណៈអ្នកជិះពីក្រោយម្នាក់ទៀត បានរត់ចូលផ្ទះពេទ្យមួយកន្លែង នៅផ្លូវលំក្នុងប្លុកផ្សាររន្ទះបាញ់ ក្នុងសង្កាត់ទន្លេបាសាក់ បង្កការភ្ញាក់ផ្អើលដល់អ្នកប្រជាពលរដ្ឋភ្ញាក់ពីដំណេក ចេញមកចោមរោមមើលផងដែរ។

បន្ទាប់ពីកើតហេតុភ្លាមៗ ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចវាយខ្នោះបញ្ជូនទៅកាន់ប៉ុស្ដិ៍នគបាលទន្លេបាសាក់ ដើម្បីធ្វើការសាកសួរនិងចាត់ការតាមច្បាប់បន្តទៀត៕


Telegram