ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ៤,១៥៤នាក់ (បញ្ជូនទៅតុលាការ) ១៣នាក់ ខណៈយានយន្តចំនួន ៩៩០គ្រឿងត្រូវបានឃាត់ និងបិទទីតាំង១កន្លែង សម្រាប់ថ្ងៃទី ១១ ខែសីហា ២០២១
រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ឯកឧត្តម គឹម សន្តិភាព ដែលបង្ហោះនៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ឲ្យដឹងថា សេចក្តីជូនដំណឹង ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២១ ។
ក្នុងនោះ ការអនុវត្តវិធានការច្បាប់មានចំនួន ២,០៥៨ ករណី រួមមាន៖
១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ៤,១៥៤នាក់ (បញ្ជូនទៅតុលាការ) ១៣នាក់
២.ឃាត់យានយន្ត ចំនួន ៩៩០គ្រឿង និងបិទអាជីវកម្ម ១ទីតាំង
៣.ពិន័យជាប្រាក់ ចំនួន ២៦,០០០,០០០រៀល ៕