ក្មេ.ងស្ទាវចំនួន ៣នាក់ បើកឆាកកា.ប់ប្រ.ហារ វា.យត.ប់គ្នាទៅលើយុវជនម្នាក់ បណ្តាលឲ្យរបួ.សធ្ង.ន់ ត្រូវអាវុធហត្ថស្រុកសំរោងចា.ប់ខ្លួនបាន
សន្តិសុខសង្គម
176

ខេត្តតាកែវ ៖ ក្មេងស្ទាវចំនួន ៣នាក់ បើកឆាកកាប់ប្រហារ វាយតប់គ្នាទៅលើយុវជនម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ធ្វើការចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៥ និង០៦នាទីល្ងាច ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ។

ជនសង្ស័យទាំង៣នាក់នេះ សុទ្ធសឹងតែជាយុវជន តែមិនគិតខិតខំរៀនសូត្រ ជួយធ្វើការឪពុកម្តាយទេ បែរជានាំគ្នាបង្កភាពអសន្តិសុខដល់សង្គម ទៅវិញ ។

ក្នុងនោះពួកគេ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស បន្ទាប់ពីត្រូវបានមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងឃាត់ខ្លួន រួចបញ្ជូនមកកាន់កងរាជអាវុធហត្ថខេត្តតាកែវ និងដកហូតបាន ម៉ូតូ០១គ្រឿង និងទូរស័ព្ទដៃ០២គ្រឿងផងដែរ ។

បច្ចុប្បន្នជនសង្ស័យទាំងនេះ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តតាកែវដើម្បីចាត់ការតាមច្បាប់បន្តទៀត៕


Telegram