អាល់កុលមានសារធាតុមេតាណុលចំនួន ៦៩០លីត្រ និងទំនិញហួសកាលបរិច្ឆេទចំនួន ៣២,៥គីឡូក្រាម ត្រូវបានមន្ត្រីជំនាញរកឃើញ និងដកហូតរក្សាទុក
សន្តិសុខសង្គម
87

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ និងខេត្តស្ទឹងត្រែង បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ទំនិញដែលបានដាក់លក់តាមបណ្តាផ្ទះ ម៉ាត នៅទីតាំងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តស្ទឹងត្រែង។

ជាលទ្ធផលមន្ត្រីជំនាញរកឃើញ ដូចតទៅ៖

- រាជធានីភ្នំពេញ បានចុះឃាត់ទុក និងដកហូតអាល់កុលប្រភេទមេតាណុល ចំនួន១០ប៊ីដុង ស្មើនឹង៣០០លីត្រ ដោយរក្សាទុកនៅទីតាំងលក់ជាបណ្តោះអាសន្ន ដោយបិទសៀលហ៊ុមព័ន្ធ។

- ខេត្តស្ទឹងត្រែង បានរកឃើញទំនិញហួសកាលបរិច្ឆេទចំនួន ៣២,៥គីឡូក្រាម និងអាល់កុលក្លែងក្លាយចំនួន ៣៩០លីត្រ។

បន្ទាប់មកមន្ត្រីជំនាញសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕


Telegram