ខេត្តបាត់ដំបង ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ទីតាំងជល់មាន់មួយកន្លែង ត្រូវបានសមត្ថកិច្ចធ្វើការចុះបង្ក្រាប ឃាត់ខ្លួនមនុស្ស ៦នាក់ និងវត្ថុតាងមួយចំនួន ខណៈអ្នកលេងមួយចំនួនទៀតនាំគ្នារត់គេចខ្លួនបាត់ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ក្នុង ភូមិ បឹង ក្រសាល ឃុំ ស្នឹង ស្រុក បាណន់ ខេត្ត បាត់ ដំបង ។
ការបង្ក្រាបនេះ គឺអនុវត្ត តាមយោបល់ ការ ណែនាំ របស់លោក ឧត្ដមសេនីយ៍ ទោ សាត គឹមសាន ស្នងការ នៃស្នង ការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមទាំង យោ បល់ លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នង ការរង ផែនការងារ នគរបាល ព្រហ្មទណ្ឌ និង ដោយបានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ អយ្យការ អម សា លាដំបូងខេត្តបាត់ដំបង លោក វរ សេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះ ប្រតិបត្តិការ បង្ក្រាប ករណី ល្បែងស៊ីសង ( ភ្នា ល់ ជល់មាន់ ) ខាងលើ ។
ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួន បានមនុស្ស ចំនួន ០៦ នាក់ មក កាន់ ស្នង ការដ្ឋាន នគរបាលខេត្តបាត់ដំបង កនិងដកហូតវត្ថុតាងរួមមាន ៖
- ម៉ូតូ ចំនួ ន ០៣ គ្រឿង
- មាន់ ជល់ ចំនួន ០៥ ក្បាល
- ស៊ុម មាន់ ចំនួន ០២
- សង្វៀន សម្រាប់ ជល់ មាន់ ចំនួន ០១
- ជញ្ជីង សម្រាប់ ថ្លឹង មាន់ជល់ ចំនួន ០១ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបាន ការិយាល័យ ជំនាញ កំពុង កសាងសំ ណុំរឿង ដើម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ តាម ច្បាប់៕