ខេត្តកំពង់ចាម ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ អណ្តាតភ្លើងក្រហមឆ្អិនឆ្អៅ លេបត្របាក់គ្មានសល់ កាលពីវេលាម៉ោង ១០ និង២០នាទីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ នៅចំណុចឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោក វរសេនីយ៍ឯក ប៉ាក ជាតិ បានបញ្ជាដឹកនាំកម្លាំង និងរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ចុះជួយអន្តរាគមន៍ពន្លត់អគ្គីភ័យ ដែលឆេះផ្ទះ មានម្ចាស់ឈ្មោះ ផៃ ភឿន ភេទ ប្រុស អាយុ ៤៦ ឆ្នាំ ទីលំនៅភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ករណីនេះ ក៏បនាឆេះផ្ទះមួយខ្នង (ផ្ទះតៀម)ទំហំ ១៨ម៉ែត្រ x៦ម៉ែត្រ ធ្វើពីឈើរប្រក់ដែក ឆេះខូចខាតទាំងស្រុង និងបំផ្លាញទ្រព្យសម្បត្តិរួមមាន ៖
- ម៉ូតូចំនួន ០២ គ្រឿង ។
- គ្រឿងក្រអូប គិតជាទឹកប្រាក់ប្រហែល ២៥,០០០ ដុល្លារ ។
- ថ្នាំបាញ់ស្មៅ និងស្វាយចន្ទី គិតជាប្រាក់ប្រហែល ១០,០០០ ដុល្លារ ។
- អីវ៉ាន់ចាប់ហួយប្រហែល ១០,០០០ ដុល្លារ ។
- ករណីខាងលើនេះ មិនបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស ទេ ។
ចំណែកមូលហេតុសមត្ថកិច្ចបានឲ្យដឹងថា បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ដោយប្រើប្រាស់រថយន្តចំនួន០២គ្រឿង រួមមាន ៖
- រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ចំនួន ០១ គ្រឿង
- រថយន្តរបស់ក្រុម ហ៊ុន ឡុងស្រេង ចំការ កៅស៊ូ បឹងកេតចំនួន ០១ គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ០៤ ស៊ីទែន ទើបរលត់ ៕ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ