ឃាត់ខ្លួនមនុស្ស៧នាក់ ករណីរារាំងការអនុវត្តវិធានការសុខាភិបាល (ប្រមូលផ្តុំគ្នាផឹកស៊ី) ក្នុងហាងសំណាងពន្លឺថ្មី
សន្តិសុខសង្គម
333

រាជធានីភ្នំពេញ៖ យោងតាមផេក អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ធ្វើការឃាត់ខ្លួនជនសង្ស័យ ០៧នាក់ នៅវេលាម៉ោង ៨ និង៣០នាទី យប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ករណីរារាំងការអនុវត្តវិធានការសុខាភិបាល (ប្រមូលផ្តុំគ្នាផឹកស៊ី) នៅចំណុចក្នុងហាងសំណាងពន្លឺថ្មី ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន០៧នាក់៖

១-ឈ្មោះ ផល សុផាត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការហាងសំណាងពន្លឺថ្មី ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្នានសារធាតុញៀន) ,

២-ឈ្មោះ អៀង វណ្ណថា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបររកស៊ី ស្នាក់នៅផ្ទះលេខ១២៤ ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្នានសារធាតុញៀន) ,

៣-ឈ្មោះ តូច ស្រីនាង ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្នានសារធាតុញៀន) ,

៤-ឈ្មោះ សុខ កន្នីកា ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ (គ្នានសារធាតុញៀន) ,

៥-ឈ្មោះ ម៉ម អារីដាវណ្ណដេរ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ៊ុតសក់ ស្នាក់នៅ បន្ទប់ជួល ខណ្ឌបឹងកេងកង (គ្នានសារធាតុញៀន) ,

៦-ឈ្មោះ អាន់ សាមិត្ត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបររកស៊ី ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិដើមដូង ឃុំដើម្ដូង ស្រុកអង្គរជ័យ ខេត្តកំពត (គ្នានសារធាតុញៀន) ,

៧-ឈ្មោះ ហេង សុខជា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាងសំណាងពន្លឺថ្មី ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ(គ្នានសារធាតុញៀន) ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការអប់រំ និងផាកពិន័យ តាមច្បាប់៕


Telegram