រាជធានីភ្នំពេញ ៖ រថយន្តធន់ធំសណ្តោងរម៉កមួយគ្រឿង ដឹកជី បានបុករបាំងថ្មពុះចែកទ្រូង ផ្លូវបណ្ដាលឲ្យរេចង្កូតធ្លាក់ចូលប្រឡាយលូទឹកស្អុយក្រឡាប់ផ្ងារជើង បង្កការភ្ញាក់ផ្អើលនៅម៉ោង ៤ទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តធន់ធំសណ្តោងរម៉កមួយគ្រឿង ដឹកជី ដែលពាក់ស្លាកលេខ ភ្នំពេញ 3B-2587 ធ្វើដំណើរក្នុងទិសដៅត្បូងទៅជើង ក៏បានបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរេចង្កូតធ្លាក់ចូលប្រឡាយលូទឹកស្អុយ ក្រឡាប់ផ្ងារជើង សំណាងល្អគ្មាននាក់ណាម្នាក់ រងរបួសនោះទេ ហើយភ្លាមនោះ សមត្ថកិច្ចមូលដ្ឋានក៏បានមកដល់ ទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្ទូចរថយន្តយកទៅរក្សាទុកនៅស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលមកដោះស្រាយទៅតាមផ្លូវច្បាប់៕