សាហា.វមែន! ប្តីយកទុយោជ័ររឹ.ប.ក.ប្រព.ន្ធរហូតស្លា.ប់ រួចយកទៅចងជាប់ក្បាំងគ្រែ ហើយស្រែកហៅអ្នកភូមិមកជួយ ធ្វើជាស្ល.ន់ដើម្បីបំបាត់ភស្តុងតាង
សន្តិសុខសង្គម
382

ខេត្តតាកែវ ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា ករណីឃាតកម្មដ៍សាហាវមួយ ត្រូវបានសមត្ថកិច្ចស្រុកបាទី នៃខេត្តតាកែវ ធ្វើការបំបែកសំណុំរឿងបាន ដោយមិនអាចលាក់ភ្នែករបស់សមត្ថកិច្ចបាននោះទេ ក្រោយឃាតកជាប្តី បានយកទុយោជ័រ មករឹបកសម្លាប់ប្រពន្ធរហូតស្លាប់ រួចក៏យកសាកសពប្រពន្ធមកចងជាប់នឹងក្បាំងគ្រែ ឲ្យក្លាយជាករណីចងកសម្លាប់ខ្លួនវិញ រួចធ្វើជាស្រែកស្លន់ស្លោរ ហៅអ្នកភូមិឲ្យមកជួយ រួចរាយការណ៍ជូនសមត្ថកិច្ច។

រឿងហេតុប្តីសម្លាប់ប្រពន្ធនេះ បានកើតឡើងនៅម៉ោង១១ និង២០នាទីយប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិខ្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា សភាពសពជនរងគ្រោះឈ្មោះ ឌី ង៉ាន់ ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ពេលសមត្ថកិច្ចទៅដល់ទីតាំងកើតហេតុ គឺយកទុយោជ័ពណ៌ស មួយកំណាត់ ទៅចងកជាមួយក្បាំងគ្រែក្នុងបន្ទប់ក្រោមផ្ទះ។

ក្រោយទទួលព័ត៌មាននេះភ្លាម កម្លាំងជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការ ជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី ចុះធ្វើកោសល្យវិច្ច័យសាកសពរួចសន្និដ្ឋានថា ជាករណីឃាតកម្ម មិនមែនយកទុយោមកចងកសម្លាប់ខ្លួននោះទេ។

ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីសំណាក់ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងធ្វើការស្រាវជ្រាវយ៉ាងម្មត់ចត់ដើម្បីកំណត់មុខសញ្ញា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៧និង៣០នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យជាប្តីឈ្មោះ ឃឹង សុគន្ធ ភេទប្រុស អាយុ៤៨ឆ្នាំ ដើម្បីធ្វើការសាកសួរ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួន ពិតជាបានធ្វើឃាតប្រពន្ធរបស់ខ្លួនពិតមែន ដោយបានយកទុយោជ័ពណ៌ស មួយកំណាត់ទៅរឹបករួចយកទៅចងជាមួយក្បាំងគ្រែ រួចស្រែកប្រាប់អ្នកជិតខាងមកជួយដើម្បីបំបិតភស្តុតាង ដោយសារតែមានទំនាស់ក្នុងគ្រួសារ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


Telegram