សមត្ថកិច្ចខណ្ឌសែនសុខ ចុះឃាត់ខ្លួនមនុស្ស១៧នាក់ យកមកផាកពិន័យតាមច្បាប់ ខណៈប្រមូលផ្តុំគ្នាលេងបាល់ ល្មើសនឹងវិធានការរដ្ឋបាល
រាជធានីភ្នំពេញ ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មនុស្សចំនួន១៧នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ ធ្វើការចាប់ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុច ភូមិអរ័គីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបនេះ គឺមានការដឹកនាំដោយ លោកអភិបាលរងខណ្ឌ និងលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ដោយជាក់ស្តែងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន១៧នាក់ ដែលបានប្រមូលផ្តុំលេងបាល់ ដែលល្មើសនឹងវិធានការរដ្ឋបាល នឹងត្រូវធ្វើការផាកពិន័យតាមច្បាប់ ៕