ឃាត់ខ្លួនបុរសម្នាក់ ក្រោយនាំមនុស្សលបលួចឆ្លងដែនខុសច្បាប់ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា
សន្តិសុខសង្គម
60

ខេត្តបាត់ដំបង ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែ សីហា ២០២១ វេលាម៉ោង ១៩និង២០នាទី នៅលើផ្លូវជាតិលេខ៥ កម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាលស្រុកមោងឫស្សី រួមគ្នាជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសង្កែ ធ្វើការឃាត់ខ្លួនបុរសម្នាក់ ឈ្មោះស៊ុន ខៃ នេន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិពន្លៃ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ព្រមជា មួយរថយន្តមួយគ្រឿងផងម៉ាកTOYOTA CA MRYសេរីឆ្នាំ១៩៩៣ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ សៀមរាប2A-3128 មកកាន់អធិការដ្ឋាន នគរបាលស្រុកមោងឫស្សី ពីបទការនាំយក ចេញ ដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ។

សូមបញ្ជាក់ថា មូលហេតុដែល នាំទៅដល់ការឃាត់ខ្លួននេះ គឺកាល ពីវេលាម៉ោង១៧ និង ៤០ នាទី ថ្ងៃដដែលនោះ មានរថយន្តខាងលើ បានធ្វើសកម្មភាពដោយដឹកមនុស្សចំនួ ន ០៣នាក់ ដែលជាអ្នកលួចឆ្លងដែនពី ប្រទេសថៃ ចូលមក ប្រទេ សកម្ពុជា ដោយមិនស្របច្បាប់ ហើយ ដឹកចេញពី ចំណុចច្រករបៀងបឹងត្រ កួន ស្ថិតក្នុងមូលដ្ឋានស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ យកមកទម្លាក់ នៅ លើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ ដំ បង ដោយគេចវេស ពីការគ្រប់គ្រងត្រួតពិនិត្យរ ប ស់អាជ្ញាធរ មានស មត្ថកិច្ចនៅទី នោះ ។

ក្រោយទទួលបាន ប្រភពព័ត៌មានជាក់លាក់ បែបនេះ លោកទេព ហន អភិបា លស្រុកមោងឫស្សីក្នុងនាមប្រធានគ ណៈ បញ្ជាការឯកភាពរដ្ឋបាលស្រុកបានស្នើឱ្យនគរបាលស្រុកមោងឫស្សីដែលមានលោកវរសេ នី យ៍ឯក ស គឹមឡុង ជាអធិការនគរបាលស្រុក ចាត់វិធានការស្រាជ្រាវនិងស្វែងរកមុខសញ្ញាល្មើសនេះ និងបានសហការជាមួយសមត្ថកិច្ចស្រុកសង្កែ ដែល មានលោកវរសេនី យ៍ ឯក ស៊ុន សុវណ្ណ ជាអធិការនគរ បា ល ស្រុក រហូតស្វែងរកជនសង័្សយ នោះឃើ ញនៅចំណុចភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ ដំ បង ។

នៅក្នុងរថយន្តនោះមានមនុស្សចំនួន ០៣នាក់គឺ៖

១-ឈ្មោះរី ស្រីរត្ន័ ភេទស្រី អាយុ ៣៤ឆ្នាំ រស់ នៅ ភូមិចកធំ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

២-ឈ្មោះវី ស្រស់ ភេទប្រុស អាយុ៣៥ឆ្នាំរស់ នៅភូមិចកធំ ឃុំកកោះ ស្រុកមោងឫស្សីខេត្តបា ត់ ដំបង។

៣-ឈ្មោះ វ៉ាន់ ទី ភេទប្រុស អាយុ ២២ឆ្នាំរស់ នៅភូមិចកធំ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលពួកគាត់ទាំង០៣នាក់នេះលបលួចឆ្លងដែន ពីប្រទេសថៃចូលមក ប្រទេសកម្ពុជា តាមរយៈការ លួចនាំឆ្លងដោយមិនស្របច្បាប់ គេចវេសពីអាជ្ញា ធម៌មានសមត្ថកិច្ចនៅទីនោះ បាននាំបង្កនូវហានីភ័យខ្ពស់ចំពោះករណីឆ្លងរាលដាលជម្ងឺកូវីដ-១៩ ពិសេសមេរោគឆ្លងបំប្លែងថ្មី Delta ។

នៅពេលនេះទាំងអ្នកនាំគេ ទាំងអ្នកដែលត្រូវគេ នាំ ត្រូវបានសមត្ថកិច្ចនគរបាលអនុវត្តតាមវិធានសុខាភិបាល និងអនុវត្តតាមច្បាប់៕


Telegram