ខេត្តបាត់ដំបង ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែ សីហា ឆ្នាំ ២០២១ លោកវរសេនី យ៍ ទោ ហេង បារាំង អធិ ការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំបង្រ្កាប អ្នកប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង ក្នុងមូលដ្ឋានបានចំនួន០៦ករណី ឃាត់អ្នកប្រព្រឹត្តចំនួន២០នាក់ ស្រីចំនួន ១១នាក់ អប់រំណែ នាំឲ្យពួកគាត់ បញ្ឈប់ សក ម្ម ភាពល្មើសនេះជាបន្តទៀត។
ក្នុងសកម្មភាពបង្រ្កាបនេះ ស មត្ថកិច្ចនគរបាលធ្វើការដក ហូតបាន បៀចំនួន០៦ហ៊ូ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងកិច្ចសន្យាអប់រំណែនាំ ដែលសមត្ថកិច្ចបានធ្វើចំពោះពួកគាត់ គឺកុំឲ្យប្រព្រឹត្តសកម្មភាពល្មើស បន្តទៀតនេះ ហើយសមត្ថកិច្ច ក៏បានពន្យល់ណែនាំឲ្យគាត់បានយល់អំពីបញ្ហាប្រឈមនៃករណីឆ្លងរាលដាលជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលក្នុងនោះមាន ចំណែកជាច្រើនករណីដែលបណ្តាលមក ពីការជួបជុំប្រមូលផ្តុំគ្នាប្រព្រឹត្តល្បែងស៊ីសង នាពេលកន្លងមក៕