កូវីដផង ទឹកមានគ្រោះថ្នាក់ផង! អាជ្ញាធរ ព្រមាន ចាត់ វិធាន ការតាមច្បាប់ លើ អ្នក ទៅ លេងទឹករណ្តៅថ្មភ្នំចំបាប់ នៅស្រុក បាទី ខណៈទីតាំងនោះកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់យុវវ័យ
សន្តិសុខសង្គម
592

ខេត្តតាកែវ ៖ បងប្អូនច្បាស់ជាបានជ្រាបហើយពីទិដ្ឋភាព ទឹករណ្តៅដី ថ្មភ្នំចំបាប់ ដែលមានទីតាំងនៅស្រុកបាទី ខេត្តតាកែវ បាននិងកំពុងទាញទាញភ្ញៀវទេចរ ទៅថតរូបនិងចុះងូតទឹកលេងកម្សាន្ត បន្តបន្ទាប់គ្នា និងកំពុងមានការចាប់អារម្មណ៍ខ្លាំងសម្រាប់យុវវវ័យផងដែរ ។

ទន្ទឹមនោះ យោងតាមផេក រដ្ឋបាលស្រុកបាទី ខេត្តតាកែវ បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ លោក ភួន ឈីម អភិបាលស្រុក ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបាទី និងសហការី បានអញ្ជើញអមដំណើរលោក ខាន់ សុខា អភិបាលរងខេត្តតាកែវ គណ:អភិបាលខេត្តតាកែវ បានអញ្ជើញចុះពិនិត្យទីតាំងទឹករណ្តៅថ្មភ្នំចំបាប់ ស្ថិតនៅឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។

ក្នុងការចុះពិនិត្យនេះ លោកអភិបាលស្រុក បានណែនាំដល់ បងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅទីនេះ ផ្អាក ឬឈប់មក ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនូវជម្ងឺកូវីដ១៩ និងបំឡែងថ្មី Delta នឹងត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងសារាចរណ៍ណែនាំរបស់ក្រសួងទេសចរណ៍គឺហាមឃាត់បិទ កន្លែងទេសចរណ៍ និងកន្លែងកម្សាន្ត ការជួបជុំប្រមូលផ្តុំគ្នា។ ក្នុងករណី អាជ្ញាធរធ្វើការណែនាំហើយ មិនគោរពតាម នឹងអនុវត្តការផាកវិន័យអន្តរកាល ទៅតាមច្បាប់។

សូមបញ្ជាក់ផងដែរថា កាល ពី ថ្ងៃ ទី ២៩ ខែ មេសា ឆ្នាំ២០១៩ កន្លងទៅ អាជ្ញាធរ ស្រុក បាទី ក៏ធ្លាប់បាន អំពាវ នាវដល់ ប្រជាពលរដ្ឋ ដែល ទៅ លេង នៅ ល្អាងភ្នំចំបាប់ ក្នុង ភូមិតានប់ ឃុំត្នោត កុំឲ្យចុះ មុជ ទឹក ល្អាង បន្ទាប់ ពី រកឃើញ ថា ដី នៅ មាត់ ល្អាង មាន ស្នាម ប្រេះ និង សង្ស័យ ទឹក ល្អាង នោះ អាច ធ្វើ ឲ្យ ប៉ះ ពាល់ ដល់ សុខភាព។

កាលនោះ ភួន ឈីម អភិបាលស្រុក បានឲ្យដឹងផងដែរថា កន្លែងទឹក ដក់ នោះ មិនមែន ជា ល្អាង បុរាណ ទេ។ វា គឺ ជា រណ្តៅដែលការដ្ឋាន វាយថ្ម ពីមុនមកបាន ជីកជ្រៅ ហើយ មាន ទឹក ភ្លៀងហូរ ចូល មកហើ យ ធ្វើ ឱ្យ ដូច ជា ទឹក ត្រពាំង និង ទឹកស្រះ ។ បើ មើល ពី ខាង ក្រៅ ទេស ភាព ភ្នំល្អាងនោះ ហាក់ ដូច ជា ស្អាត ហើយ ទឹក ដែល ហូរ ចេញ ពី ថ្មមាន ពណ៌ ដូច ទឹក សមុទ្រ ហើយក៏ត្រូវ បាន អាជ្ញាធរ ស្រុក បាទី ប្រកាស បិទ មិន ឲ្យចូលលេង កម្សាន្ត ទៀត ឡើយ ដោយ សារ តែ ទឹក នេះ មាន សារធាតុ បង្ក គ្រោះ ថ្នាក់ ដែល ផ្ទុក ដោយ សារធាតុ រំសេវ ដែល ធ្វើឲ្យ ប៉ះពាល់ ដល់ សុខភាព ដល់ អ្នក មក លេង ទីនេះ ៕


Telegram