ខេត្តព្រះសីហនុ ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរស ម្នាក់ ត្រូវ បាន កម្លាំង នគរបាល ព្រហ្មទណ្ឌ កម្រិត សាល នៃ ស្នងការដ្ឋាន នគរបាល ខេត្ត ព្រះ សីហ នុ ឃាត់ខ្លួន ពាក់ព័ន្ធ ករណី ហិង្សា ដោយ ចេតនា ( ជន ទំនើង បើករថយន្ត វ៉ា ជែង និង កាក់ ម៉ូតូ ចុះ វាយ ប្រជាពលរដ្ឋ តាម ដងផ្លូវ សាធារណៈ ) កាលពីវេលាម៉ោង៣ និង៣០នាទី រសៀល នៅ ថ្ងៃ ទី ១៣ ខែសីហា ឆ្នាំ ២០២ ១ នៅ តាម ដងផ្លូវ សាធារណៈ មុខ សាលា គរុកោសល្យ ស្ថិត នៅ ក្រុម ទី ១៥ ភូមិ ២ សង្កាត់ ៣ ក្រុង - ខេត្ត ព្រះ សីហ នុ ។
សមត្ថកិច្ចបានឲ្យដឹងថា ជន រង គ្រោះ ឈ្មោះ ម៉ា ផា ន់ ណា ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ មាន ទីលំនៅ ភូមិ ៣ សង្កាត់ ៣ ក្រុង - ខេត្ត ព្រះ សីហ នុ ។ រង របួស ហើម ថ្គាម ទាំង សងខាង និង ហើម ប្រអប់ដៃ ខាងស្តាំ ។
ចំណែកជន ដៃដល់ ឈ្មោះ មុត រ៉ា វុ ធ ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ តាក់ស៊ី មាន ទីលំនៅ ភូមិ ៤ សង្កាត់ ៤ ក្រុង - ខេត្ត ព្រះ សីហ នុ ។ ក្នុងនោះសមត្ថកិច្ចដកហូតបាន រថយន្ត ១ គ្រឿង ម៉ាក MAZDA3 ពណ៌ ទឹកប៊ិច ចាស់ ពាក់ ស្លាក លេខៈ ភ្នំពេញ 2AB-8801 ។
សមត្ថកិច្ច បាន ឲ្យ ដឹង ថា មុន ពេល កើតហេតុ ជន ដៃដល់ បាន បើករថយន្ត ១ គ្រឿង ម៉ាក MAZDA3 ពណ៌ ទឹក ប៊ិក ពាក់ ស្លាក លេខ ភ្នំពេញ 2AB-8801 យ៉ាង លឿន វ៉ា ជែង ពេញ ផ្លូវ ជា ហេតុ ធ្វើ ឲ្យ ប្រជាពលរដ្ឋ មួយ ចំនួន មានការ មិន ពេញចិត្ត ក៏ បាន ស៊ី ផ្លេ រដាក់ ព្រមទាំង ស្រែក ជេរ ផង ដែរ ។ លុះ ពេល ជនសង្ស័យ បើករថយន្ត ដល់ ចំណុច មុខ សាលា គរុកោសល្យ ស្ថិត នៅ ក្រុម ទី ១៥ ភូមិ ២ សង្កាត់ ៣ ក្រុង - ខេត្ត ព្រះ សីហ នុ ក៏ បាន កាក់ ម៉ូតូ ១ គ្រឿង ដែល មាន បុរស ជនជាតិ ខ្មែរ ម្នាក់ កំពុង ជិះ ឲ្យ ឈប់ បន្ទាប់ មក ជន ដៃដល់ បាន ចុះ ពី រថយន្ត រុញ ទៅ បុរស ដែល ជិះ ម៉ូតូ នោះ ឲ្យ ដួល ហើយ វាយ ថែម ទៀត បង្ក ឲ្យ មានការ ភ្ញាក់ផ្អើល យ៉ាង ខ្លាំង ។ ភ្លាមៗ នោះ កម្លាំង នគរបាល ព្រហ្មទណ្ឌ បាន ចុះ ទៅ ដល់ កន្លែង កើតហេតុ ធ្វើការ ឃាត់ខ្លួន ជន បង្ក តែ ម្តង ។
បច្ចុប្បន្ន ជន ដៃដល់ ត្រូវ បាន កម្លាំង ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល កសាង សំណុំរឿង បញ្ជូន ទៅ សាលាដំបូង ខេត្ត ព្រះ សីហ នុ ដើម្បី អនុវត្ត តាម នីតិវិធី ៕