រាជធានីភ្នំពេញ ៖ គណះបញ្ជារការឯកភាពខណ្ឌសែនសុខ បានចុះអនុវត្តច្បាប់ ដល់ទីតាំងតារាងបាល់មួយកន្លែង យីហោ សែន សុខ ស្ព័ត ក្លឹប កាលពីវេលាម៉ោង៨ យប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នៅផ្លូវបេតុង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបនេះ គឺធ្វើឡើង ក្រោយទីតាំងខាងលើ បានបើកឲ្យមានអ្នកចូលលេងបាល់ជួបជុំគ្នាច្រើន ល្មើសនឹងវិធានរដ្ឋបាល និងវិធានសុខាភិបាល ខណៈរាជរដ្ឋបាលភិបាល កំពុងយកចិត្តទុកដាក់ខ្លាំងក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ រួមទាំងមេរោគបំប្លែងខ្លួនថ្មី ប្រភេទDelta ផងដែរ។
ក្រោយ ការឃាត់ ខ្លួន កម្លាំង សមត្ថកិច្ច និង មន្ត្រី សុខាភិបាល ក៏បាន យក សំណាក ពិនិត្យ រកមើល ជំងឺ កូ វីដ -១៩ ទាំងអស់គ្នា និងបាន ឃាត់ខ្លួនមនុស្សប្រុស ស្រី ២៥ នាក់ ក្នុងនោះមានប្រុស ២២ នាក់ និង ស្រី ៣ នាក់ ព្រមទាំង ម៉ូតូ ចំនួន ២១ គ្រឿង ផងដែរ ។
បច្ចុប្បន្ន ទាំងមនុស្ស ទាំងមធ្យោបាយធ្វើដំណើរ ត្រូវបានកម្លាំង សមត្ថកិច្ច បញ្ជូនទៅ កាន់អធិការដ្ឋាន នគរបាល ខណ្ឌ សែន សុខ ដើម្បី ចាត់ការ បន្តទៅតាម នីតិវិធី ច្បាប់ ៕