រាជធានីភ្នំពេញ ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យុវជន៣នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ បង្ក្រាបចាប់ឃាត់ខ្លួនជាក់ស្តែងក្នុងករណីអំពើប៉ុនប៉ងលួច យកម៉ូតូរបស់ប្រជាពលរដ្ឋ នៅចំណុចបណ្តោយផ្លូវលំ ភូមិចំរើនផល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង០១និង២០នាទី រំលងអាធ្រាត្រ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១/ឈ្មោះ រ៉ាត់ វីរៈ ហៅរ័ក្ស ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន និងមានផ្ទុកសារធាតុញៀន) ។ ទី២/ឈ្មោះ ទិត្យ រ៉ាម៉ន ហៅង៉ោល ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) និងទី៣/ឈ្មោះ សុខ សង្ហា ហៅម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់បឹងទំពន់ទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕